ការសិក្សាថ្មី: ទំហំទ្រព្យសរុបរបស់គ្រួសារអ្នកមានទូទាំងពិភពលោកនឹងហក់ឡើងដល់៩,៥ទ្រីលានដុល្លារ

0

ការសិក្សាថ្មី: ទំហំទ្រព្យសរុបរបស់គ្រួសារអ្នកមានទូទាំងពិភពលោកនឹងហក់ឡើងដល់៩,៥ទ្រីលានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ពីក្រុមហ៊ុនDeloitte បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់គ្រួសារអ្នកមានស្តុកស្តម្ភ នៅទូទាំងពិភពលោក នឹងហក់ឡើងដល់ទំហំទឹកប្រាក់៩,៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ខណៈការិយាល័យគ្រួសារកំពុងរីកចម្រើន។

តួលេខខាងលើនេះ បង្ហាញសញ្ញានៃការកើនឡើង៧៣ភាគរយ បើធៀបនឹងចំនួនទ្រព្យសម្បត្តិសរុប របស់គ្រួសារអ្នកមានទូទាំងពិភពលោកនាបច្ចុប្បន្នចំនួន៥,៥ទ្រីលានដុល្លារ។ ចំនួនក្រុមហ៊ុនវិនិយោគ ដែលបង្កើតឡើង សម្រាប់ក្រុមអ្នកមានត្រូវបានគេរំពឹងថា នឹងកើនឡើង១ភាគ៣ដល់១០.៧២០ក្រុមហ៊ុននៅឆ្នាំ២០៣០។

ស្របពេលបញ្ហាវិសមភាព កំពុងប្រមូលផ្តុំប្រាក់កាន់តែច្រើន ទៅក្នុងដៃរបស់ក្រុមអ្នកមាន ហើយនៅពេលពួកគេមានភាពងាយស្រួល ក្នុងការបើកការិយាល័យគ្រួសារផ្ទាល់ខ្លួន

ដូច្នេះ ការវិនិយោគក្នុងទម្រង់ ការិយាល័យគ្រួសារនេះ កំពុងប្រជែងជាមួយមូលនិធិវិនិយោគ(Hedge funds)

ការិយាល័យគ្រួសារធំៗ កំពុងដើរតួនាទីថ្មី នៅក្នុងទីផ្សារ ក្នុងឋានៈជាអ្នកវិនិយោគសកម្មជន(Activist Investor) ដោយមានសិទ្ធិដកហូតតំណែង អ្នកគ្រប់គ្រងសាជីវកម្ម និងជំរុញឱ្យមានការផ្លាស់ប្តូរ។

វិនិយោគិនសកម្មជន(Activist Investor) ជាអ្នកវិនិយោគបុគ្គល ឬស្ថាប័នដែលបានគ្រប់គ្រង នៅក្នុងក្រុមហ៊ុនគោលដៅណាមួយ ដោយទទួលបានកៅអី នៅក្នុងក្រុមប្រក្សាភិបាលរបស់ក្រុមហ៊ុននោះ។

យោងតាមទិន្នន័យស្ទង់មតិ នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Deloitte បង្ហាញថា ការិយាល័យគ្រួសារមានបុគ្គលិកជាមធ្យមត្រឹមតែ១៥នាក់ប៉ុណ្ណោះ និងគ្រប់គ្រងទ្រព្យសម្បត្តិចំនួន២ពាន់លានដុល្លារ។ ការិយាល័យប្រហែលមួយ ភាគបីត្រូវបានគ្រប់គ្រង ដោយបុគ្គលម្នាក់ ដែលមិនស្ថិតនៅក្នុងគ្រួសារ។

លោកស្រី Rebecca Gooch អ្នកជំនាញជាន់ខ្ពស់នៅក្រុមហ៊ុន Deloitte Private បានលើកឡើងថា “វាពិតជាមានហានិភ័យ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិយ៉ាងច្រើន។ ការិយាល័យគ្រួសារ ត្រូវប្រុងប្រយ័ត្នចំពោះ ការជ្រើសរើសថ្នាក់ដឹកនាំ”៕ប្រភព: Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here