មន្រ្តីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់

0

មន្រ្តីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់

ដោយៈ និស្ស័យ

ភ្នំពេញៈ  លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ ពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ សំដៅធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព ដើម្បីកំណត់យន្តការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់ ការកំណត់ដីចំណីផ្លូវតាមប្រភេទ នៃបណ្តាញផ្លូវថ្នល់ វិធានការទប់ស្កាត់ ការពារ និងលុបបំបាត់បាតុភាពទន្ទ្រានកាន់កាប់យកដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការថែទាំផ្លូវឱ្យមានអាយុកាល ប្រើប្រាស់សមស្រប ទៅតាមកម្រិតស្តង់ដារបច្ចេកទេសកំណត់។

សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រុមការងារពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសរួចរាល់ បន្ទាប់មកនឹងត្រូវប្រជុំពិនិត្យ ពិភាក្សានិងសម្រេចចុងក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី មុននឹងបន្តនីតិវិធីតាមយន្តការ ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធានាថានៅពេលដែលអនុក្រឹត្យនេះ ចេញទៅនឹងមានការឯកភាពគ្នាពីក្រសួង សា្ថប័នពាក់ព័ន្ធ ព្រមទាំងអាចយកទៅអនុវត្តន៍បានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here