សិក្ខាសាលាស្តីពី ទិដ្ឋភាពទូទៅនៃការវិនិយោគ ក្នុងទីផ្សារឧបករណ៍និស្សន្ទ ត្រូវបានរៀបចំឡើងដោយសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងចូលរួមសហការដោយនិយ័តករមូលបត្រកម្ពុជា នឹងចាប់ផ្តើមពីម៉ោង១៖0០នាទីរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤តទៅ នៅអាគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។
កម្មវិធីនេះ នឹងមានមតិបើកសិក្ខាសាលាដ៏ឧត្តងឧត្តមដោយ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងសុន្ទរកថាស្វាគមន៍ដោយលោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទនៅកម្ពុជា ។
សិក្ខាសាលានេះ បើកឱ្យមានការចូលរួមដោយសេរី ដោយគ្រាន់តែចុះឈ្មោះជាមុនតាមរយៈការស្កេនQR ដែលមានភ្ជាប់ជូននៅក្នុងខិតបណ្ណខាងក្រោម ឬទំនាក់ទំនងលេខទូរសព្ទ 093 35 30 22 ។
ក្នុងនោះមានការធ្វើបទបង្ហាញស្តីពី៖
-ការត្រៀមលក្ខណៈក្នុងការចាប់ផ្តើមជួញដូរឧបរណ៍និស្សន្ទប្រកបដោយប្រសិទ្ធភាព (ដោយលោក ម៉ា សាវឿន និងលោក យ៉ិន ប៊ុនថេង)
-អត្ថប្រយោជន៍ និងភាពខុសគ្នារវាងការទិញ-លក់មាសដោយផ្ទាល់ និងតាមទម្រង់កិច្ចសន្យាគម្លាតថ្លៃ (ដោយលោក ឡុង សំណាង និងលោក ឈា ឆាយហេង)
វគ្គសិក្ខាសាលាពិសេសនេះ ចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីពេលផ្សាយដំណឹងនេះតទៅ ចូលរួមដោយឥតគិតថ្លៃ ប្រញ៉ាប់ឡើង ចំនួនមានកំណត់ ។កម្មវិធីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នៅអាគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕