តើ​វិ​ស័យ​ធំៗ​ណាខ្លះ​ដែល​ជា​​ក្បាលម៉ាស៊ីន​​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ចិន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រទេស​ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២​ នៅ​លើ​ពិភពលោក​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ ដែល​មាន​សេដ្ឋកិច្ច​មានសន្ទុះ​ងើបឡើង​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​។ តើក​ត្តា​អ្វីខ្លះ​ដែល​នាំ​ឱ្យ​រីកចម្រើន​សេដ្ឋកិច្ច​ចិន​?។

យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​លោ​កជឹម​ សុ​ជាតិ​ មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិក្សា​ភាសា​ចិន​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ដែល​​បាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៅ​ថ្ងៃទី២៧​ ខែ​មី​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ចិន​ប្រទេស​ចិន​បាន​កើន​សន្ទុះ​ខ្លាំង​ ដោយសារ​កត្តា​សំខាន់​ជាច្រើន​រួមមាន​ ទី​ កំណែទម្រង់​សេដ្ឋកិច្ច​របស់​ចិន​មុន​ឆ្នាំ២០១២​។ ទី២​. កំណែទម្រង់​សេដ្ឋកិច្ច​ទីផ្សារសេរី​របស់​ចិន​នា​ពេល​បច្ចុប្បន្ន​ ទី៣​. កត្តា​ចូលរួម​កំណើន​ពី​កម្លាំង​ពលកម្ម​មូលធន​ ទី​ ៤. គោលនយោបាយ​ឧស្សាហកម្ម​ត្រូវ​បាន​គាំទ្រ​ដោយ​កម្លាំង​ពលកម្ម​រាប់​រយ​លាន​នាក់​ ទី៥​ ការ​អភិវឌ្ឍ​វិស័យ​ធន​ធាន​មនុ​ ស្ស​ និង​ការ​កើនឡើង​ផលិតភាព​ និង​ទី៦​ ប្រទេស​ចិន​បាន​ចម្លងការ​ផលិត​ផលិតផល​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​។

លោក​បន្ត​ថា​ “កត្តា​ទាំង៦ខាងលើ​នេះ​ហើយ​ ដែល​បាន​ជំរុញ​ឱ្យ​មហាយក្ស​ចិន​ក្លាយជា​ប្រទេស​មានការ​លូតលាស់​សេដ្ឋកិច្ច​ ដែល​អាច​ប្រកួតប្រជែង​នឹង​ប្រទេស​មហាអំណាច​ផ្សេងទៀត​ជាពិសេស​សហរដ្ឋ​អាម៉េរិក​”។

បើ​តាម​ប្រភព​ពី​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (IMF​) បាន​បង្ហាញថា​ នៅ​ឆ្នាំ២០១៦​ ក្នុងចំណោម​បណ្តា​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខរៀង២​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ និង​បន្ត​រត់​ពីក្រោយ​ប្រទេស​ចិន​ដោយ​ប្រទេស​ជប៉ុន​ អាល្លឺម៉ង់​ អង់គ្លេស​ បារាំង​ និង​ឥណ្ឌា​។

ទន្ទឹម​នឹង​នេះ​ដែរ​ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ ដែល​ផ្សាយ​ដោយ​ European​ Commission​ បាន​បង្ហាញ​ពី​ការ​សន្ទុះ​កំណើន​ឡើង​យ៉ាង​ខ្លាំង​របស់​ប្រទេស​ចិន​ ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​ គិត​ត្រឹម​ឆ្នាំ២០១៧​។

នៅ​ឆ្នាំ២០១៧​ ប្រទេស​ចិន​បាន​នាំចេញ​សរុប២​,៣ទ្រី​លាន​ដុល្លារ​ និង​ការនាំចូល​ប្រមាណ១​,៨ ទ្រី​លាន​ដុល្លារ​ គឺ​មាន​កំណើន​ខ្លាំង​ប្រៀបធៀប​នឹង​ឆ្នាំ២០០៧​ ដែល​មាន​ទំហំ​នាំចេញ​ត្រឹមតែ​ជា១ទ្រី​លាន​ដុល្លារ​។ អតិរេក​ជញ្ជីង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០១៧​ មាន​ប្រមាណ ៤៥៦ពាន់​លាន​ដុល្លារ​ ដែល​អាច​ឱ្យ​ប្រទេស​ចិន​ទទួល​ទុនបម្រុង​ជាដុល្លារ​បន្ថែម​យ៉ាងច្រើន​ ហើយ​សព្វថ្ងៃ​ទុនបម្រុង​របស់​ចិន​បាន​កើន​ដល់​ចំនួន ៣​,១៧ទ្រី​លាន​ដុល្លារ​ ខណៈ​ដែល​ឆ្នាំ២០០៧​ មាន​អតិរេក​ជញ្ជីង​ពាណិជ្ជកម្ម​ ត្រឹមតែ​ជា​ ២១៩ពាន់​លាន​ដុល្លារ​ ប៉ុណ្ណោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here