ចំណេះដឹង​!​ ​តើ​អ្វី​ជា​អំពើ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​?​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រាល់​ការ​ធ្វើអាជីវកម្ម​នី​មួយ​ៗ​ ​ដែល​មាន​លក្ខណៈ​ដូចគ្នា​តែងតែមាន​ការប្រកួត​ប្រជែង​ខ្ពស់​បំផុត​ ​ដើម្បី​បានផល​ចំណេញ​រៀងខ្លួន​ ​តែ​អាជីវកម្ម​ខ្លះ​គឺ​ក៏​មានការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​ខ្លាំង​ណាស់​ដែរ​។​

​យោង​តាម​គេហ​ទំ​ព័ត៌​របស់​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ឲ្យដឹង​ថា​ ​អំពើ​នៃ​ការប្រកួត​ប្រជែង​ណា​ ​ដែល​ផ្ទុយពី​គោលការណ៍​ ​នៃ​ការអនុវត្ត​ទៀងទាត់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​សេវាកម្ម​ ​ត្រូវ​ចាត់ទុកថា​ ​ជា​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​។​

​ទង្វើ​ទាំងឡាយ​ដូច​ខាងក្រោម​ ​ត្រូវ​ចាត់ទុកថា​ ​បាន​បង្កើត​នូវ​អំពើរ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​។​

​ក​-​ ​ការបង្កើត​ឱ្យ​មានការ​ភាន់​ត​ច្រឡំ​ ​តាមមធ្យោបាយ​ណាមួយ​ ​ជាមួយ​សហគ្រាស​ ​ជាមួយ​ទំនិញ​ ​ឬ​ជាមួយ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ ​ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង​។​

​ខ​-​ ​ការ​ពោលអះអាង​មិន​ត្រឹមត្រូវ​ ​ក្នុង​ពាណិជ្ជកម្ម​ ​ដែល​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ ​សហគ្រាស​ ​ទំនិញ​ ​ឬ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ ​ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង​។​

​គ​-​ ​ការ​បញ្ជាក់​ ​ឬ​ការ​ពោលអះអាង​ដែល​បាន​ប្រើប្រាស់​នៅក្នុង​ពាណិជ្ជកម្ម​ ​ហើយដែល​អាច​ធ្វើ​ឱ្យ​សាធារណជន​ភាន់ច្រឡំ​ ​អំពី​ប្រភេទ​ដំណើរការ​ផលិត​ ​លក្ខណៈ​ ​ភាព​សមស្រប​ ​សំរាប់​គោលបំណង​របស់​គេ​ ​ឬ​បរិមាណ​នៃ​ទំនិញ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here