អ្នកជំនាញ​ ​បង្ហាញ​ពី​គន្លឹះ​ដែល​ធ្វើ​ឱ្យ​ប្រភព​ចំណូល​រឹងមាំ​

0
​លោក​ ​ង៉ែត​ ​ជូ​

​ដោយ​ ​៖​ ​រ៉ា​ណេត​

​ភ្នំពេញ​ ​៖​ ​ជាទូទៅ​គេ​តែង​សង្កេតឃើញ​មាន​មនុស្សជា​ច្រើន​លើកឡើង​ថា​ ​ការ​រំពឹង​ចំណូល​តែមួយមុខ​ពី​ការ​ទទួល​បាន​ពី​ការ​ស៊ីឈ្នួល​ធ្វើការ​ ​ដោយ​ទទួល​បានតែ​ប្រាក់ខែ​គឺ​វា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ជីវភាព​នៅឡើយ​នោះ​ទេ​ ​ហើយ​វា​ក៏​ជា​ការ​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់​ផង​ដែរ​ ​ដែល​ប្រការ​នេះ​ ​ស្រប​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកជំនាញ​ ​ជាមួយនឹង​ការ​ផ្តល់​ជា​គំនិត​ ​និង​យោបល់​ឱ្យ​ងាក​ទៅ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ដើម្បី​អាច​ទទួល​បាន​ប្រភព​ចំណូល​ដ៏​រឹងមាំ​។​ ​

​តាម​ការសិក្សា​ស្រាវជ្រាវ​ពី​បុគ្គល​ដែល​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ចំនួន​ ​២៣៣​ ​នាក់​ ​ឃើញថា​ពួកគេ​ជិត​ចំនួន ២ ភាគ៣​ ​(​៦៥​%​)​ ​មាន​ចំណូល​ចំនួន៣ប្រភព​។​ ​វា​ជា​ការ​សម​ហេតុផល​ម្យ៉ាងដែរ​ ​ព្រោះ​បើ​ប្រភព​ចំណូល​ណា ១មាន​បញ្ហា​ ​នោះ​ក៏​មិន​បង្ក​រហា​និ​ភ័យ​ធ្ងន់ធ្ងរ​នោះ​ដែរ​។​ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ដែរ​ថា​ ​ដើម្បី​បង្កើត​ប្រភព​ចំណូល​ច្រើន​ ​គឺ​ពួកគេ​ធ្វើ​នូវ​ទង្វើ​រ​ច្រំ​ដែល​ៗ​ ​ពោល​គឺ​:​ ​“​សន្សំ​ ​រៀន​ ​វិនិយោគ​ ​និង​បន្ត​វិនិយោគ​នូវ​ផល​ចំណេញ​បាន​មក​ពី​ការ​វិនិយោគ​នានា​”​។​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​លើកឡើង​ថា​ ​«​តើ​អ្នកបង្កើត​អាជីវកម្ម​ដើម្បីអ្វី​ ​?​ ​អាជីវកម្ម​បង្កើត​ថ្មី​ជាច្រើន​ដែល​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​ ​គឺ​បង្កើត​ឡើង​ដោយ​គោលបំណង​ដ៏​វិសេសវិសាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ ​។​ ​នេះ​បើ​តាម​សម្តី​លោក​ ​Mark​ ​Lim​ ​នាយក​គ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រុមហ៊ុន​វិនិយោគ​របស់​សឹង្ហ​បុរី​ ​Temasek​។​ ​ជា​រឿយ​ៗ​ប្អូន​ៗ​យុវជន​តែង​ប្រាប់​ខ្ញុំ​ថា​ ​គាត់​បង្កើត​អាជីវកម្ម​ព្រោះ​ខ្ជិល​ធ្វើការ​ឱ្យ​គេ​ ​ចង់​ក្លាយជា​អ្នកមាន​ ​ឬ​ចង់​បង្កើត​ស្នាដៃ​ដោយខ្លួនឯង​។​ល​។​ ​ខ្ញុំ​សូម​ផ្តល់​យោបល់​ថា​ ​គោលបំណង​ទាំងនេះ​ ​ពិបាក​នឹង​ធ្វើ​ឱ្យ​ជោគជ័យ​ណាស់​ ​ព្រោះ​មិនបាន​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​សង្គម​នោះ​ទេ​។​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​ផ្តល់​ជា​គន្លឹះ​ផង​ដែរ​ថា​ ​៖​ ​«​ប្រសិនបើ​អ្នក​ចង់​ដើរចេញ​ពី​ជីវិត​រស់នៅ​ដោយ​រំពឹង​តែ​ទៅលើ​ប្រាក់ខែ​ ​អ្នក​ត្រូវតែ​ពិចារណា​ទៅ​ចំណុច​សំ​ខាន់​ៗ​ចំនួន៦​ ​៖​ ​លោក​បាន​បញ្ជាក់​ថា​ ​៖​ ​«​ចំណុច​សំ​ខាន់​ៗ៦យ៉ាង​ ​ដែល​អ្នក​គួរ​ដឹង​ប្រសិន បើ​ចង់​ចាកចេញ​ពី​ជីវិត​រស់នៅ​ដោយសារ​ប្រាក់ខែ​រួមមាន​ដូចជា​ ​៖​ ​ទី១​-​ ​ស្គាល់​ពី​ភាព​ខុសគ្នា​រវាង​ទ្រព្យ​ ​និង​បំណុល​ ​រួច​ផ្តោត​លើ​ការ​សន្សំទ្រព្យ​។​ ​ទី២​ ​-​ ​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​តាមរយៈ​ការ​អាន​ ​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកមាន​បទពិសោធន៍​ ​និង​ការអនុវត្ត​ផ្ទាល់​។​ ​ទី៣​-​ ​បង្កើត​ប្រភព​ចំណូល​អោយ​បាន​យ៉ាងតិច២ឬ៣ប្រភព​។​ ​ទី៤​-​ ​មាន​ជំនាញ​ក្នុង​ការ​លក់​បើ​ទោះ​អ្នក​មិនមែន​ជា​បុគ្គលិក​ផ្នែក​លក់​ក៏ដោយ​។​ ​ទី៥​-​ ​បង្កើត​ឬ​ស្វែងរក​ឱកាស​អោយ​បាន​ច្រើន​ ​ប៉ុន្តែ​ត្រូវ​ចេះ​ជ្រើសរើស​ ​និង​ផ្តោត​លើ​ឱកាស​ដែល​សមស្រប​នឹង​លក្ខណៈ​សម្បត្តិ​របស់​អ្នក​។​ ​ទី៦​-​ ​ភាព​ភ័យខ្លាច​ ​និង​ការសង្ស័យ​ជា​ឧបសគ្គ​ដែល​យើង​ត្រូវ​ជំនះ​»​។​

​ដូច្នេះ​ ​ចំពោះ​អ្នក​ដែល​មានបំណង​ចង់​ចាកចេញ​ពី​ជីវិត​ជា​អ្នកស៊ីប្រាក់ខែ​ជា​ថ្នូរ​នឹង​ការ​បំពេញការងារ​ឱ្យ​គេ​ ​ហើយ​ងាក​មក​បង្កើត​អាជីវកម្ម​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​ហើយ​អាច​ជៀស​ផុត​ពី​ហានិភ័យ​បាន​ ​គួរ​ធ្វើការ​ពិចារណា​ទៅលើ​ចំណុច​សំ​ខាន់​ៗ​ទាំង៦​ ​ដែល​អ្នកជំនាញ​បាន​លើកឡើង​ខាងនេះ​ ​៕​​

LEAVE A REPLY

Please enter your comment!
Please enter your name here