ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុញ្ញាតជូនអគ្គកុងស៊ុលកិត្តិយសចំនួន៨រូប ចូលជួបពិភាក្សាការងារដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
អគ្គកុងស៊ុលទាំងនោះរួមមាន៖លោក Salah ESSA។ កុងស៊ុលកិត្តិយសប្រទេសស៊ីប លោកMarkus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់ លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយសប្រទេសស៊ុយអែត និងលោកAndrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស។
កិច្ចពិភាក្សានេះ មានការផ្លាស់ប្តូរទស្សនៈគ្នា លើការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទាំង៨ រួមទាំងបញ្ហាប្រឈម ផលិតផលទេសចរណ៍ថ្មីៗ និងការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រលើវិស័យទេសចរណ៍។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ កុងស៊ុលកិត្តិយស បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាពល្អប្រសើរ ដែលបានផ្តល់ជូនអ្នកទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដោយបានចាត់ទុកថាកម្ពុជា ជាប្រទេសមានសុវត្ថិភាពដ៏ល្អសម្រាប់ទស្សនា៕