សម្តេច​តេជោ​លើកឡើង​ពី​សារសំខាន់​ចំនួន១១​ ​នៃ​វេទិកា​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ដែល​រៀបចំ​នា​ពេល​ខាងមុខ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​លើកឡើង​នូវ​សារៈសំខាន់​ ​ក៏ដូចជា​ទស្សនវិស័យ​ចំនួន១០​ ​នៃ​វេទិកា​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ដែ​លល​រៀបចំ​នៅ​ប្រទេស​ចិន​នា​ពេល​ខាងមុខនេះ​។​

​មានប្រសាសន៍​នៅក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​ ​និង​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​កាលពី​ថ្ងៃទី២៤​ ​មេសា​កន្លងមក​ ​មុន​ពេល​សម្តេច​អញ្ជើញ​ទៅ​ចួល​រួម​ក្នុង​ ​វេទិកា​លើក​ទី២​ ​ស្តីអំពី​ ​“​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​”​ ​នៅ​ប្រទេស​ចិន​ ​ពី​ថ្ងៃទី២៥​-​២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​“​វេទិកា​លើក​ទី២គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​

​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​នេះ​ ​សម្តេច​បាន​លើកឡើង​នូវ​កាលានុវត្តន៍​ភាព​ចំនួន១០ចំណុច​ ​នៃ​វេទិកា​ដែល​រៀបចំ​ដោយ​មហាយក្ស​ចិន​នេះ​ ​ដូចជា1​-​ ​ខ្ញុំ​ជឿជាក់​ថា​ ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ ​នឹង​ផ្តល់​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ចូលរួម​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​ ​និង​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​និង​បញ្ហា​ពហុភាគី​ព្រមទាំង​បង្កើត​នូវ​កា​លនុ​វត្ត​ភាព​យ៉ាង​សំខាន់​មួយ​សម្រាប់​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ខ្សែក្រវាត់​និង​ផ្លូវ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​សន្តិភាព​ ​វិបុលភាព​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ទាំងអស់គ្នា​។​

​2​-​ ​ចាប់តាំងពី​ពេល​ដែល​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​បាន​បដិសន្ធិ​ ​ខ្ញុំ​បាន​ប្រមើល​មើលឃើញ​នូវ​សក្តា​នុ​ពល​ ​និង​កាលានុវត្ត​ភាព​ដ៏​ធំ​មហិមា​ ​សម្រាប់​ការពង្រីក​និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ជា​អន្តរជាតិ​និង​ក្នុង​តំបន់​។​ ​ជា​ការពិត​កិច្ច​សហប្រតិបត្តិ​ការ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​និង​មិន​អាច​កែ​ប្រកែក​បាន​ក្នុងរយៈពេល៦ឆ្នាំ​គិត​ចាប់តាំងពី​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ឯកឧត្តម​ស៊ី​ជី​នពីង​ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ២០១៣​។​ ​

​3​-​ ​ខ្ញុំ​សង្ឃឹមថា​ ​វេទិកា​លើក​ទីពីរ​នេះ​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំងអស់គ្នា​ ​ដែល​ជា​ប្រជាជាតិ​មានការ​ជឿជាក់​លើស​កល​ភាវូបនីយកម្ម​ ​និង​ការ​បើកចំហ​សេដ្ឋកិច្ច​ឈរ​លើ​គោលការណ៍​កិច្ច​សហប្រតិបត្តិ​ការ​ជា​ដៃគូ​យូរអង្វែង​ ​រួមគ្នា​ពង្រឹង​កម្លាំង​សាមគ្គីភាព​ ​ពួតដៃគ្នា​ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​រួម​ ​និង​វិបុលភាព​រួម​។​

​ខ្ញុំ​ចង់​ឃើញ​បណ្តា​ប្រមុខ​ដឹកនាំ​ទាំងអស់​ ​ដែល​ជាស​មា​ជិ​ក​នៃ​គំនិត​ផ្តួចផ្តើម​នេះ​ ​រួមគ្នា​ប្រើប្រាស់​វេទិកា​នេះ​សម្រាប់​ត្រិះរិះ​ពិភាក្សា​ ​និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពិតប្រាកដ​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សមិទ្ធផល​ជា​ផ្លែ​ផ្កា​ថ្មី​ៗ​ថែមទៀត​ ​ក៏ដូចជា​ការ​រួមគ្នា​ទប់​នឹង​ចរន្ត​នៃ​ការ​បំភ្លៃ​ ​បន្តុះ​បង្អាប់​គំនិត​ផ្តួចផ្តើម​នេះ​ ​ក្នុង​នយ័​កេង​ចំណេញ​ផ្នែក​នយោបាយ​។​

​ខ្ញុំ​ជឿជាក់​ថា​ ​ចរន្ត​វិជ្ជមាន​ ​និង​ទស្សនៈ​សុទិដ្ឋិនិយម​កំពុង​កើតមាន​ ​និង​រីក​ដុះដាល​ទៅកាន់​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក​ជាពិសេស​នៅ​ទ្វីបអឺរ៉ុប​ ​ហើយ​វេទិកា​លើក​ទីពីរ​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​ផ្តល់​នូវ​សក្ខីកម្ម​ជា​ប្រវត្តិសាស្ត្រ​ ​ថា​ប្រជាជាតិ​ដ៏​ច្រើនលើស​លុប​ក្នុង​ពិភព​-​លោក​ ​បាន​ជ្រើសរើស​យក​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការ​តភ្ជាប់​គ្នា​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ ​និង​វិបុលភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន​។​

​វេទិកា​លើក​នេះ​គឺជា​ការ​បោះជំហាន​ទៅមុខ​ដោយ​ឥតងាករេ​ ​ហើយ​ផ្តល់​នូវ​មាគ៌ា​មួយ​ដ៏​កាន់តែ​ច្បាស់លាស់​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ជា​អន្តរជាតិ​ ​ដើម្បីអ្វី​ដែល​ខ្ញុំ​មានការ​ពេញចិត្ត​សម្រាប់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​គឺ​ស្មារតី​នៃ​ការ​ខិតខំ​រួមគ្នា​ ​ទទួល​បានផល​ប្រយោជន៍​ដូចគ្នា​ ​និង​មានឱកាស​ស្មើគ្នា​។​

​4​-​ ​ខ្ញុំ​ជឿជាក់​ថា​ ​វេ​ទិ​ការ​នេះ​ ​នឹង​ជួយ​យើង​បន្ត​ធ្វើ​នូវ​អ្វី​ដែល​យើង​បាន​ចាប់ផ្តើម​កន្លងមក​ ​ដើម្បី​បង្កើន​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ ​រវាង​ប្រជាជន​និង​ ​ ​ប្រជាជន​។​ ​លើស​ពីនេះ​ទៀត​ ​ខ្ញុំ​សង្ឃឹមថា​ភាគី​ទាំងអស់​នឹង​បន្ត​អនុវត្ត​គោលការណ៍​សម្របសម្រួល​ជា​យុទ្ធសាស្ត្រ​ ​និង​ការចែក​រំលែក​ផលប្រយោជន៍​ទៅវិញទៅមក​ ​ជំរុញ​ការ​តភ្ជាប់​ទូទាំង​ពិភពលោក​ ​និង​រួមគ្នា​អនុវត្ត​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រកដ​ដោយ​និរន្ត​ភាព​ដាក់ចេញ​ដោយ​អង្គការសហប្រជាជាតិ​។​ ​

​5​-​ ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ​ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​ ​ហើយ​ខ្ញុំ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ក្រោម​ក្របខ័ណ្ឌ​ ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​ដែល​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ឥតគណនា​ដល់​ ​ ​ ​ ​ការ​អភិវឌ្ឍ​ ​សេដ្ឋកិច្ច​-​សង្គម​ ​-​វប្បធម៌​ ​នៃ​ប្រទេស​ ​និង​ប្រជាជន​យើង​ទាំងពីរ​ ​។​ ​ភាព​ជោគជ័យ​ ​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដែល​ជា​គម្រោង​វិនិយោគ​ធំ​របស់​ចិន​ ​គឺជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​ ​នៃ​ការ​កសាង​គម្រោង​ផែនការ​កិច្ច​សហប្រតិបត្តិ​ការ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​រវាង​ប្រទេស​ទាំងពីរ​។​

​6​-​ ​សមិទ្ធផល​ថ្មី​មួយទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ ​កម្ពុជា​សម្រេច​បាន​នូវ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ ​ដែល​នឹង​ក្លាយជា​កម្លាំង​ចលករ​មួយ​ ​កែប្រែ​វិមាត្រ​សេដ្ឋកិច្ច​កម្ពុជា​ ​ក៏ដូចជា​ការ​តភ្ជាប់​ក្នុង​តំបន់​ក្នុង​កម្រិត​មួយ​ដែល​មិន​នឹកស្មាន​ដល់​។​

​7​-​ ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ជាពិសេស​លើ​ការ​កសាង​សមត្ថភាព​ស្ថាប័ន​ ​ការចែក​រំលែក​ចំណេះដឹង​ ​និង​ការ​កសាង​ធនធានមនុស្ស​ ​កំពុងតែ​ ​ ​បោះ​ជំ​ហ៊ាន​ ​វិវត្ត​ទៅមុខ​ជា​វេជ្ជ​មាន​ ​។​ ​ខ្ញុំ​យល់ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​ទាំងនោះ​ ​រឹតតែ​មានគុណ​តម្លៃលើស​ពី​ការ​បោះទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅទៀត​ ​ហើយក៏​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ថា​ប្រសាសន៍​សំ​ខាន់​ៗ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​នៅក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​ ​និង​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ ​មុន​ពេល​សម្តេច​អញ្ជើញ​ទៅ​ចួល​រួម​ក្នុង​ ​វេទិកា​លើក​ទី២​ ​ស្តីអំពី​ ​“​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​”​ ​នៅ​ប្រទេស​ចិន​ ​ពី​ថ្ងៃទី២៥​-​២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​។

​7​-​ ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ជាពិសេស​លើ​ការ​កសាង​សមត្ថភាពស្ថាប័ន​ ​ការចែក​រំលែក​ចំណេះដឹង​ ​និង​ការ​កសាង​ធនធានមនុស្ស​ ​កំពុងតែ​ ​ ​បោះ​ជំ​ហ៊ាន​ ​វិវត្ត​ទៅមុខ​ជា​វេជ្ជ​មាន​ ​។​ ​ខ្ញុំ​យល់ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​ទាំងនោះ​ ​រឹតតែ​មានគុណ​តម្លៃលើស​ពី​ការ​បោះទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅទៀត​ ​ហើយក៏​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ថា​ ​នឹង​កាន់តែ​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​និង​លើកស្ទួយ​ថែមទៀត​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ទាញ​យក​នូវ​សក្តា​នុ​ពល​ ​និង​អត្ថ​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ឲ្យបាន​អស់ពី​លទ្ធភាព​ ​ដើម្បី​រួមចំណែក​សម្រេច​ឲ្យបាន​នូវ​របៀបវារៈ​គោលនយោបាយ​ ​ដែល​ជា​យុទ្ធ​សាស្រ្ត​ ​ ​ចតុកោណ​បាន​ដាក់ចេញ​។​

​8​-​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ ​មាន​គោលដៅ​ ​និង​​អាទិភាព​ដូចគ្នា​ ​ពោល​គឺ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​តភ្ជាប់​។​ ​ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរយៈពេល២ទសវត្សរ៍​ចុងក្រោយ​នេះ​ ​សេដ្ឋកិច្ច​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​ជា​រចនាសម្ព័ន្ធ​ ​និង​មាន​តម្រូវការ​កាន់តែ​ច្រើន​ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​។​ ​ខ្ញុំ​ជឿជាក់​ថា​ ​ផ្តើម​ចេញពី​សង្គតិភាព​នេះ​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​នៅ​កម្ពុជា​តទៅ​អនាគត​ ​នឹង​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ពី​គំនិត​ផ្តួច​-​ផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ដើម្បី​បម្រើ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ដែល​មាន​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​តភ្ជាប់​ដោយ​មិន​អាច​ខ្វះ​បាន​។​

​9​-​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ដែល​បង្កើត​ឡើង​ដោយ​ឯកឧត្តម​ ​ស៊ី​ ​ជី​នពីង​ ​នៅ​ឆ្នាំ២០១៣​ ​អាច​និយាយ​បាន​ថា​ ​ជា​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការដែល​មាន​លក្ខណៈ​ពិសេស​ ​ពីព្រោះ​វា​ផ្តោត​ជា​សំខាន់​លើ​ការសម្រប​សម្រួល​គោល​នយោបាយ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ដៃគូ​ ​ដោយ​ឈរ​លើ​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក​។​ ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ ​ព្រោះ​មើលឃើញ​ថា​ ​ជា​ក្របខ័ណ្ឌ​ដែល​មាន​ចរិត​គាំទ្រ​ ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ ​ផ្អែកលើ​ក្របខ័ណ្ឌ​ ​និង​គំនិត​ផ្តួចផ្តើម​ ​ដែល​មានស្រាប់​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​ ​គោរព​អធិបតេយ្យ​ភាព​ ​និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ​ដែល​ជា​កត្តា​ពង្រឹង​សុខ​សន្តិភាព​ ​ស្មារតី​សាមគ្គីភាព​ ​និង​ការ​រួមរស់​ជាមួយគ្នា​ដោយ​សុខដុម​។​ ​ ​ ​

​ជាក់ស្តែង​ ​គម្រោង​សហប្រតិបត្តិ​ការ​ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​នេះ​ ​សុទ្ធតែ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​ ​ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​កម្ពុជា​ដើម​។​ ​ម្យ៉ាងទៀត​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​គឺជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ថែមទាំង​មាន​យន្តការ​ហិរញ្ញប្បទាន​ផង​ដែរ​។​

​10​-​ ​គំនិត​ផ្តួចផ្តើម​នេះ​ ​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ​និង​ដៃគូ​អភិវឌ្ឍ​ ​ជាច្រើន​ ​ហើយ​ត្រូវ​បាន​ចាត់ទុកជា​ចលករ​យ៉ាង​សំខាន់​ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ ​ក្នុង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​ ​ក៏ដូចជា​ក្នុង​ពិភពលោក​។​

​11​-​ ​ការ​ពង្រឹង​ ​និង​ពង្រីក​ការ​តភ្ជាប់​រវាង​ទ្វីបអាស៊ី​ទាំងមូល​ ​ដែល​រួម​បញ្ជូល​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ជាមួយនឹង​ប្រទេស​ចិន​ ​ដែល​ជាទី​ផ្សារ​ធំ​បង្អស់​និង​ជាម​ហា​អំណាច​ធំ​បំផុត​ទី២​ ​គឺជា​កាលានុវត្ត​ភាព​មួយ​ដ៏​ធំ​សម្បើម​ ​និង​មាន​សក្តា​នុ​ពល​ដែល​មិន​អាច​មើល​រំលង​បាន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here