តើ​ប្រទេស​ណាខ្លះ​ ​ដែល​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើន​ជាង​គេ​បំផុត​​នៅ​លើ​ពិភពលោក​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​របាយការណ៍​នៃ​ការផលិត​ ​និង​ប្រើប្រាស់​ស៊ីម៉ងត៍​ដែល​ចេញផ្សាយ​នៅ​ឆ្នាំ​ ​២០១០​ ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​ប្រទេស​ចំនួន៣​ ​គឺ​ចិន​,​ ​ឥណ្ឌា​ ​និង​សហរដ្ឋអាមេរិក​ ​បាន​ផលិត​ ​និង​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើនជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​ ​ក្នុង​នោះ​ចិន​ផលិត​បាន​ ​១៨០០លាន​តោន​,​ ​ឥណ្ឌា​ផលិត​បាន​ ​២២០លាន​តោន​ ​និង​សហរដ្ឋអាមេរិក​ផលិត​បាន​ ​៦៤លាន​តោន​។​

​យោ​តាម​ការ​ចេញផ្សាយ​របស់​ ​Wikipedia​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ឆ្នាំ​ ​២០១២​ ​ការផលិត​ស៊ីម៉ងត៍​នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ដល់​ ​៣៧៣៦លាន​តោន​ ​ហើយ​ប្រទេស​ដែល​ផលិត​ស៊ីម៉ងត៍​បាន​ច្រើនជាង​គេ​គឺ​ចិន​ ​ដោយសារតែ​មាន​តម្រូវការ​ក្នុង​ស្រុក​ច្រើន​រហូតដល់​ ​២១៦០លាន​តោន​។​

​គិត​ត្រឹម​ចុងឆ្នាំ​ ​២០១២​ ​ឧស្សាហកម្ម​ស៊ី​ម៉ង់​ត៍​សកលលោក​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​កើនឡើង​ដល់​ចំនួន​ ​៥៦៧៣​រោងចក្រ​ ​ដែល​រោងចក្រ​ទាំងនោះ​ភាគច្រើន​ផលិត​ស៊ីម៉ងត៍​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ ​និង​មួយ​ចំណែក​តូច​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​។​

​យោង​តាម​របាយការណ៍​ចុងក្រោយ​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​ចិន​គឺជា​ប្រទេស​ដែល​ផលិត​ស៊ីម៉ងត៍​ច្រើនជាង​គេ​បំផុត​ ​ហើយក៏​ជា​ប្រទេស​ដែល​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើនជាង​គេ​បំផុត​ផង​ដែរ​ ​ដែល​តួលេខ​នៃ​ការផលិត​គឺ​មាន​រហូតដល់​ ​៤៤ភាគរយ​នៃ​ស៊ីម៉ងត៍​ដែល​បាន​ផលិត​នៅ​ជុំវិញ​ពិភពលោក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here