ការសិក្សា! តើឧស្សាហកម្មអ្វីខ្លះដែលនឹងជួយឲ្យសេដ្ឋកិច្ចប្រទេសចិនវ៉ាសហរដ្ឋអាមេរិកនាពេលអនាគត?

0

ដោយៈ និស្ស័យ

    ប្រទេសចិនៈ ក្រុមអ្នកវិភាគ និងសេដ្ឋវិទូនានាបានលើកឡើងជារឿយៗថា ប្រទេសចិនមានចំណុចខ្លាំងមួយចំនួន ដែលអាចជួយឱ្យប្រទេសនេះ ក្លាយជាសេដ្ឋកិច្ចលំដាប់លេខមួយ របស់ពិភពលោកនាពេលអនាគត។

កំលាំងចលនា សូចនានេះគឺជាគន្លឹះសំខាន់ៗ ដែលយើងអាចសិក្សាស្វែងយល់ទាំងអស់គ្នា។

  1. ទីផ្សារក្នុងស្រុកធំនិងសក្តានុពល

ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នាពេលបច្ចុប្បន្ននេះ មានចំនួនប្រជាជនជាង14០០លាននាក់ ដែលផ្តល់ឱ្យប្រទេសចិននូវមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំ។

ការរីកលូតលាស់នៃជីវភាពរបស់ប្រជាជនថ្នាក់កណ្តាល ដែលធ្វើឲ្យកើនឡើងកម្រិតប្រាក់ចំណូលមានន័យថា ការប្រើប្រាស់កាន់តែច្រើន និងតម្រូវការសម្រាប់ទំនិញ សេវាកម្ម និងការច្នៃប្រឌិត។

  1. រោងចក្រផលិតថាមពល
  • រោងចក្រសកល៖ ប្រទេសចិនផលិតអ្វីៗគ្រប់យ៉ាង ចាប់ពីគ្រឿងអេឡិចត្រូនិច ដែក រហូតដល់សម្លៀកបំពាក់។
  • ការផលិតកម្រិតខ្ពស់៖ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកការផលិតបច្ចេកវិទ្យាខ្ពស់ មនុស្សយន្ត យានយន្តអគ្គិសនី (EVs) និងបច្ចេកវិទ្យាថាមពលបៃតង។
  1. ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ

មហាអំណាចមួយនេះ មានភស្តុភារលំដាប់ពិភពលោក ដោយមានផ្លូវរថភ្លើងល្បឿនលឿន កំពង់ផែ ផ្លូវហាយវេ និងទីក្រុងឆ្លាតវៃ គាំទ្រប្រសិទ្ធភាពសេដ្ឋកិច្ច។

ហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ 5G វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (ដូចជា Alibaba, JD) និងការគ្រប់គ្រងការទូទាត់តាមទូរស័ព្ទ (WeChat Pay, Alipay)។

  1. ការច្នៃប្រឌិតបច្ចេកវិទ្យា

ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាល ប្រទេសនេះបានវិនិយោគដ៏ធំនៅក្នុង AI, semiconductors, បច្ចេកវិទ្យាអវកាស ការគណនាកង់ទិច និងជីវបច្ចេកវិទ្យា។

  • អ្នកដឹកនាំបច្ចេកវិទ្យាសកល៖ ក្រុមហ៊ុន ដូចជា Huawei, BYD, Tencent, និង DJI បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅទូទាំងពិភពលោក។
  1. ឥទ្ធិពលសកលជាយុទ្ធសាស្ត្រ

ការដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)៖ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើឲ្យប្រទេសនេះពង្រីកឥទ្ធិពលពាណិជ្ជកម្ម និងនយោបាយនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

ប្រទេសនេះបានផ្តោតលើការវិនិយោគ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍៖ បង្កើតសម្ព័ន្ធភាពជាសាកលរយៈពេលវែង និងភាពជាដៃគូពាណិជ្ជកម្ម។

  1. ផែនការសេដ្ឋកិច្ចកណ្តាល

ជាមួយចក្ខុវិស័យរយៈពេលវែង៖ ផែនការប្រាំឆ្នាំ និងគោលនយោបាយដឹកនាំដោយរដ្ឋផ្តល់ទិសដៅ និងស្ថិរភាព របស់មេដឹកនាំ​ប្រទេសនេះ បាននិងកំពុងធ្វើឲ្យពិភពលោកបើកភ្នែកធំៗ។

ប្រទេសនេះក៏បាន អនុវត្តន៍គោលនយោបាយរហ័ស ដោយរដ្ឋាភិបាលចិនអាចផ្លាស់ទីបានយ៉ាងឆាប់រហ័ស ដើម្បីកែសម្រួលគោលនយោបាយសេដ្ឋកិច្ច។

  1. អំណាចហិរញ្ញវត្ថុ

មហាអំណាចទី១នៃពិភពលោកនេះ បានរក្សាទុនបម្រុង Forex ដ៏ធំ៖ ផ្តល់ឱ្យប្រទេសចិននូវស្ថិរភាព និងអំណាចនៅក្នុងពាណិជ្ជកម្មសកល។

លើសពីនេះ ការអភិវឌ្ឍន៍រូបិយប័ណ្ណឌីជីថល៖ ប្រទេសចិនគឺជាប្រទេសនាំមុខគេ ក្នុងការទទួលយករូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល (CBDC) ។

  1. ការអប់រំ និងទេពកោសល្យ

ការអប់រំនៅប្រទេសចិន បានផ្តោតសំខាន់លើ STEM ដែលរួមមាននូវជំនាញវិស្វករ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកបច្ចេកវិទ្យាយ៉ាងច្រើន។

ជាមួយគ្នានេះ មហាយក្សចិនក៏បាន និងកំពុងផ្តោតសំខាន់លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៖ ប្រទេសចិនគឺជាអ្នកចំណាយកំពូលមួយនៅលើពិភពលោកលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ទំហំប្រជាជនរបស់ប្រទេសចិន សមត្ថភាពផលិត ការច្នៃប្រឌិតបច្ចេកវិទ្យា ការធ្វើផែនការរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រវិនិយោគសកល គឺជាម៉ាស៊ីនដ៏សំខាន់ ដែលអាចជំរុញឱ្យវាក្លាយជាសេដ្ឋកិច្ចលេខ1 នៅលើពិភពលោកនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here