លោក​ ​អេង​ ​លាភា​ ​បោះ​ពុម្ភ​ស្នាដៃ​ ​«​ក្បាច់​គួ​ក​ជេ​ដីធ្លី​បានលាភ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​អ្នក​គួ​ក​ជេ​»​

0

ដោយ​ ​វិសេស​

​ភ្នំពេញ​៖​ ​ដោយ​មើលឃើញ​បញ្ហា​ជាច្រើន​នៅក្នុង​វិស័យ​ដីធ្លី​ជាពិសេស​អ្នក​គួ​ក​ជេ​ដីធ្លី​ឬ​អន្តរការី​តែងតែមាន​បញ្ហា​នៅក្នុង​របរ​របស់​ខ្លួន​ ​លោក​អេង​ ​លាភា​ ​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ ​និង​ជាទី​ប្រឹក្សា​អន្តរជាតិ​ ​បាន​បញ្ចេញស្នាដៃ​និពន្ធ​ដែល​មាន​ចំណងជើង​ថា​ក្បាច់​គួ​ក​ជេ​ដីធ្លី​បានលាភ​ដែល​ជា​ស្នាដៃ​ដំបូងបង្អស់​ក្នុង​វិស័យ​ដីធ្លី​។​

​ការ​និពន្ធ​សៀវភៅ​នេះ​ឡើង​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​អ្នក​គួ​ក​ជេ​ដីធ្លី​ឬ​អន្តរការី​ក្នុង​វិស័យ​អចលនទ្រព្យ​ឲ្យ​មាន​ភាព​ងាយស្រួល​នៅក្នុង​ការ​ប្រកបរបរ​ទទួលទាន​របស់​ខ្លួន​ហើយ​អ្វី​ដែល​សំខាន់​នោះ​ដើម្បី​ដោះស្រាយ​ជម្លោះ​និង​ការពារ​ផល ប្រយោជន៍​គ្រប់​ភាគី​ក្នុង​វិស័យ​ដីធ្លី​។​

​បើ​ទោះបី​កម្ពុជា​មាន​អ្នកជំនាញ​លើ​វិស័យ​ដីធ្លី​ជាច្រើន​ប៉ុន្តែ​មិន​មាន​អ្នកជំនាញ​ណាមួយ​បាន​បោះពុម្ព​ចេញ​ជា​ស្នាដៃ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទៅដល់​អ្នក​គួរ​ឬក៏​អន្តរការី​ក្នុង​វិស័យ​ដីធ្លី​នោះ​ទេ​។​លោក​ហេង​លាភា​បាន​សង្កត់ធ្ងន់​ថា​ស្នាដៃ​របស់​លោក​នេះ​គឺ​ជួយ​សម្រួល​ដល់​អ្នក​ប្រកបមុខរបរ​គួ​ក​ជេ​ដីធ្លី​ទាំងអស់​មិនថា​ផ្ទះល្វែង​មិនថា​អ្នក​ប្រកបរបរ​ទទួលទាន​ក្នុង​ ​ការ​លក់​ខុន​ដូ​ឬក៏​អ្នកលក់​ដី​ឡូ​តិ៍​ឬ​ក្រុម​អ្នក​ដែល​ជា​អន្តរការី​រវាង​អ្នកលក់​និង​អ្នកទិញ​ឬក៏​ក្នុងចំណោម​ក្រុម​អ្នកលក់​ដូចគ្នា​នោះ​ទេ​។​

​លោក​អេង​ ​លាភា​ ​បាន​អះអាង​ថា​សៀវភៅ​របស់​លោក​នេះ​គឺ​នឹង​ក្លាយទៅជា​អាវុធ​មួយ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា​ជាច្រើន​របស់​អ្នក​ប្រកបរបរ​អន្តរការី​ឬក៏​ភាសា​សាមញ្ញ​ហៅថា​អ្នក​គួ​ក​ជេរ​។​

​ស្នាដៃ​របស់​លោក​មាន​មា​តិ​ការ​សំ​ខាន់​ៗ​ចំនួន៨​ ​ទី១គឺ​ស្វែងយល់​ពី​របប​គួ​ក​ជេ​ដីធ្លី​ ​ទី២ការ​ស្វែងយល់​មុន​ទទួល​លក់​ ​ការ សិក្សា​ឲ្យ​ល្អ​ទើប​លក់​ ​ឯកសារ​និង​ការ​ចង​ទំនុកចិត្ត​ ​ការបង្កើត​បណ្ដាញ​លក់​ ​ការ​បិទ​លក់​តែម្ដង​ហើយ​ចុងក្រោយ​ការចែក​កម្រៃ​ជើង​សារ​។​ ​ចំណុច​ទាំងនេះ​គឺ​សុទ្ធសឹងតែ​ជា​ចំណុច​សំ​ខាន់​ៗ​សម្រាប់​អ្នក​ដែល​ប្រកបមុខរបរ​គួ​ក​ជេ​ដីធ្លី​។​

​ស្នាដៃ​របស់​លោក​អេង​ ​លាភា​នេះ​គឺ​ខុសពី​ស្នាដៃ​ដទៃទៀត​ដោយសារតែ​មាន​គំរូ​លិខិតបញ្ជាក់​ប្រគល់​សិទ្ធិ​រវាង​ម្ចាស់ដី​ធ្លី​និង​អ្នក​គួរ​ ​កិច្ច​ព្រមព្រៀង​ការពារ​កម្រៃ​ជើង​សារ​រវាង​ម្ចាស់ដី​និង​អ្នក​គួ​ក​ជេ​ ​កិច្ច​ព្រមព្រៀង​រក្សា​ការសម្ងាត់​មិនទាន់​ការងារ​ ​កិច្ច​ព្រមព្រៀង​សហការ​លើ​ការទិញ​លក់​ដី​និង​ផ្ទះសំណាក់​ជាដើម​។​ ​មួយវិញទៀត​ក៏មានដែរ​កិច្ចសន្យា​កក់​ប្រាក់​ឬក៏​ភាសា​សាមញ្ញ​ហៅថា​កក់​ប្រាក់​ទ្រ​ដៃ​ ​លិខិត​ទទួល​និង​ប្រគល់​ប្រាក់​ ​កិច្ច​ព្រមព្រៀង​សហការ​សំ​រប​សំរួល​ទិញ​លក់​ដី​ឬ​ផ្ទះ​ ​លិខិត បញ្ជាក់​ចំណងជើង​ទិញ​និង​ ​កិច្ច​ព្រមព្រៀង​រួម​ស្ដីពី​ការអនុញ្ញាត​ឲ្យ​លក់​របស់​សាច់ញាតិ​ជាដើម​។​

​លោក​អេង​ ​សោភា​ ​បាន​សង្កត់ធ្ងន់​ថា​មូលហេតុ​ដែល​លោក​ជ្រើសរើស​យក​ចំណុច​សំ​ខាន់​ៗ​ទាំងនេះ​គឺ​ដោយសារតែ​លោក​បាន​អង្កេត​ជាទូទៅ​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​របរ​អ្នក​គួ​ក​ជេ​ដីធ្លី​ពី​ ​ព្រោះថា​ពួកគាត់​តែងតែ​ជួបប្រទះ​នូវ​បញ្ហា​មួយ ចំនួន​ដូចជា​លក់​គ្មាន​កម្រៃ​ជើង​សារ​ ​ឬ​ត្រូវ​បាន​គេ​បោកប្រាស់​ ​និង​បញ្ហា​សំខាន់​មួយចំនួន​ទៀត​។​

​លោក​អេង​ ​សោភា​ ​បាន​បន្ត​ទៀត​ថា​ក្បួនខ្នាត​និង​សៀវភៅ​នេះ​គឺ​លោក​យក​តាម​ក្បួន​ពី​បណ្ដា​ប្រទេស​ជឿនលឿន​នៅក្នុង​តំបន់​ពីព្រោះ​ថា​នៅ​កម្ពុជា​យើង​ពុំ​មានច្បាប់​ឬក៏​ក្បួនខ្នាត​ច្បាស់លាស់​នៅក្នុង​ការ​ប្រកបរបរ​គួ​ក​ជេ​ដីធ្លី​នោះ​ទេ​ ​ប៉ុន្តែ​បរទេស​មាន​ក្បួនខ្នាត​ច្បាស់លាស់​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ប្រកបរបរ​នៅក្នុង​វិស័យ​នេះ​មាន​បញ្ហា​ឬក៏​ខាតបង់​លាភសក្ការៈ​របស់​ខ្លួន​ឡើយ​។​

​ចំពោះ​ស្នាដៃ​របស់​លោក​ហេង​លាភា​ដែល​មាន​កម្រាស់​ប្រមាណ​ជាង​ ​៣០ទំព័រ​នេះ​ ​ដែល​មាន​ចំណងជើង​ថា​ក្បាច់​គួ​ក​ជេ​ដីធ្លី​បាន​លាប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រកបរបរ​ក្នុង​វិស័យ​ដីធ្លី​ទាំងអស់​ក្លាយទៅជា​អ្នក​ប្រកបរបរ​វិជ្ជាជីវៈ​មួយ​ពិតប្រាកដ​ ​និង​មានតម្លៃ​ហើយ​មានការ​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​ថែមទៀត​ផង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here