ចំណេះដឹង​! តើ​អ្វី​ជា​អាករ​បំភ្លឺ​សាធារណៈ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អាករ​សម្រាប់​បំភ្លឺ​សាធារណៈ​ ត្រូវ​បាន​កំណត់​តាម​អត្រា៣​%លើ​ការ​ផ្គត់ផ្គង់​គ្រប់​ដំណាក់កាល​នូវ​ សុរាមេរ័យ​ និង​ បារី​ ក្នុង​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា​ ដើម្បី​ជា​ប្រយោជន៍​ដល់​ថវិកា​ថ្នាក់ក្រោម​ជាតិ​ សម្រាប់​បំភ្លឺ​សាធារណៈ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកជាប់ពន្ធ​ដែល​ធ្វើការ​ផ្គត់ផ្គង់​ផលិតផល​ទាំងនេះ​ ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​បង់ប្រាក់​អាករ​នេះ​ ជូន​រដ្ឋបាល​សារពើពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី២០​ នៃ​ខែ​បន្ទាប់ពី​ខែ​ដែល​មានការ​ផ្គត់ផ្គង់​។

១. អ្នក​ប្រមូល​ និង​បង់​អាករ​បំភ្លឺ​សាធារណៈ

​បុគ្គល​ដែល​ផ្គត់ផ្គង់​សុរាមេរ័យ​ (គ្រឿងស្រវឹង​) និង​បារី​។ អាករ​បំភ្លឺ​សាធារណៈ​ត្រូវ​អនុវត្ត​គ្រប់​ដំណាក់កាល​ នៃ​ការ​ផ្គត់ផ្គង់​សុរាមេរ័យ​ (គ្រឿងស្រវឹង​) និង​បារី​។

២. ទំនិញ​ ដែល​ត្រូវ​ជាប់​អាករ​បំភ្លឺ​សាធារណៈ​

• ​ស្រា​បៀរ​

• ស្រា​ទំពាំងបាយជូរ​ស្រស់​ រួម​ទាំង​ស្រា​ទំពាំងបាយជូរ​ដែល​បាន​បន្ថែម​ជាតិ​សុរា​

• ស្រា​វែ​មុត​ និង​ស្រា​ទំពាំងបាយជូរ​ស្រស់​ផ្សេងទៀត​ផ្សំ​ពី​រុក្ខជាតិ​ និង​សារជាតិ​ក្រអូប​ ​ភេសជ្ជៈ​មេរ័យ​ផ្សេងទៀត​ លើកលែង​ទឹកត្នោតជូរ​ និង​ស្រា​ស

• អាល់កុល​អេ​ទី​លិក​សុទ្ធ​ ដែល​មានកម្រិត​ជាតិ​សុរា​ក្នុង​ឯកតា​ចំណុះ​ពី​ ៨០​% នៃ​ចំណុះ​

• ឬលើស​ពីនេះ​ និង​អាល់កុល​អេ​ទី​លិក​ ហើយនិង​ភេសជ្ជៈ​មាន​ជាតិ​សុរា​ដែល​បាត់បង់​កំរិត​សុរា​ដើម​របស់​វា​

• អាល់កុល​អេ​ទី​លិក​បាត់បង់​ធាតុសុទ្ធ​ ដែល​មានកម្រិត​ជាតិ​សុរា​ឯកតា​ចំណុះ​ពី​ ៨០​% នៃ​ចំណុះ​ និង​ភេ​ជ្ជៈ​មាន​ជាតិ​សុរា​ ភេសជ្ជៈ​ស្រ​វឹង​ផ្សេង​ៗទៀត​ ការរៀបចំ​កែច្នៃ​សុរា​ផ្សំ​ក្នុង​ប្រភេទ​ដែល​ប្រើ​សម្រាប់​ផលិត​ភេសជ្ជៈ​

• បារី​ និង​បារីស៊ីហ្គា​គ្រប់​ប្រភេទ​។

៣. មូលដ្ឋាន​គិត​អាករ​បំភ្លឺ​សាធារណៈ​ និង​ការ​គណនា​

មូលដ្ឋាន​គិត​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​៖

ក. ចំពោះ​អ្នក​ផលិត​ និង​អ្នកនាំ​ចូល​ មូលដ្ឋាន​គិត​អាករ​គឺ​ថ្លៃ​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​កត់ត្រា​លើ​វិ​ក័យ​បត្រ​ រួម​បញ្ជូល​ទាំង​ពន្ធអាករ​នានា​ វៀរលែងតែ​អាករ​លើ​តម្លៃបន្ថែម​ (អ.ត.ប​) និង​អាករ​បំភ្លឺ​សាធារណៈ​ខ្លួនឯង​ (អ.ប.ស​)។

ខ. ចំពោះ​អ្នកផ្គត់ផ្គង់​បន្ត​ មូលដ្ឋាន​គិត​អាករ​ស្មើនឹង​ ២០ភាគរយ​ នៃ​ថ្លៃ​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​កត់ត្រា​លើ​វិ​ក័យ​បត្រ​ រួម​បញ្ជូល​ទាំង​ពន្ធអាករ​នានា​ វៀរលែងតែ​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​បំភ្លឺ​សាធារណៈ​ខ្លួនឯង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here