ដោយ វុត្ថា
ម៉ានីឡា៖ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានហូរចូលទៅក្នុងប្រទេសហ្វីលីពីនកើនឡើងដល់៩៦១លានដុល្លារ នៅក្នុងខែមេសាឆ្នាំ២០១៩នេះ កន្លងកមនេះដោយសារគ្រប់សមាសភាគវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានកត់ត្រាថាមានសមតុល្យវិជ្ជមាន។
យោងតាមការចុះផ្សាយសារព័ត៌មានស៊ិនហួរ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះបានឱ្យដឹងថា នៅក្នុងខែមេសាលំហូរមូលធនសុទ្ធឆ្នាំនេះ បានកើនឡើងពី២៧២លានដុល្លារអាមេរិក បើធៀបនឹងខែមេសាឆ្នាំ២០១៨។ លំហូរទុនវិនិយោគផ្ទាល់ចូលប្រទេសហ្វីលីពីនភាគច្រើនមកពីប្រទេសថៃ សហរដ្ឋអាមេរិក និងសិង្ហបុរី។
លំហូរទុនទាំងនេះត្រូវបានចាក់បញ្ជូលទៅក្នុងហិរញ្ញវត្ថុ និងធានារ៉ាប់រង អចលនទ្រព្យ ផលិតកម្ម អគ្គិសនី ឧស្ម័ន ការផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់,និងឧស្សាហកម្មសំណង់។
ទន្ទឹមនឹងនេះដែរធនាគារ BSP បាននិយាយថា ការវិនិយោគមិនមែន ជាលំនៅឋាន ក្នុងឧបករណ៍បំណុល ដែលភាគច្រើនជាប្រាក់កម្ចី ដែលបានពង្រីកដោយក្រុមហ៊ុនមេនៅបរទេស ទៅឱ្យសាខាក្នុងស្រុកបានកើនឡើង១២,៦ភាគរយ ស្មើនឹង៨៣០លានដុល្លារធៀបនឹង៧៣៧លានដុល្លារដែលបានប្រកាសកាលពីឆ្នាំមុន។
នៅក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ BSP បាននិយាយថា FDI បានផ្តល់ចំណូលសុទ្ធ២,៩ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០១៩ ពោលគឺថយចុះ១៤ភាគរយ ពីលំហូរចូលនៃទឹកប្រាក់ ៣,៤ពាន់លានដុល្លារអាមេរិកដែលបានកត់ត្រាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាលំហូរទុនវិនិយោគ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ភាគច្រើនមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក ចិន សិង្ហបុរី និងកូរ៉េខាងត្បូង។ ទាំងនេះត្រូវបានវិនិយោគជាចម្បងនៅក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង អចលនទ្រព្យ ការដឹកជញ្ជូន និងភស្តុភារ និងឧស្សាហកម្មសេវាកម្មរដ្ឋបាល៕