ដោយ វុត្ថា
នូវែលសេឡង់៖ ក្រុមហ៊ុន NZ Super Fund របស់ប្រទេសនូវែលសេឡង់បានសម្រេចបោះទុនវិនិយោគទឹកប្រាក់ចំនួន ៣០០លានដុល្លារ (លុយនូវែសសេសឡង់) ស្មើនឹង ២០០,៨លានដុល្លារអាមេរិកទៅក្នុងផលប័ត្រសណ្ឋាគារដែលបង្កើតឡើងដោយក្រុមហ៊ុន Russel និង ក្រុមហ៊ុន Lockwood Property Group ដែលជាកិច្ចព្រមព្រៀងដ៏ធំបផុតលើវិស័យទីផ្សាសណ្ឋាគាររបស់ប្រទេសនេះ។
យោងតាមសេចក្តីប្រកាសក្រុមហ៊ុននេះ បានឱ្យដឹកាលពីកន្លងទៅថា ក្រុមហ៊ុននេះ បានចំណាយលុយចំនួន ៤២ពាន់លានដុល្លារបានទិញយកសណ្ឋាគារ BreakFree នៅទីក្រុង Christchurch, សណ្ឋាគារ Sheraton និងសណ្ឋាគារ Adina Auckland Britomart នៅក្នុងទីក្រុង Auckland ប្រទេសនូវែលសេសឡង់ ។
លោក Will Goodwin នាយកវិនិយោគផ្ទាល់របស់ក្រុមហ៊ុន NZ Super Fund បានថ្លែងថា ប្រទេសនូវែលសេឡង់ត្រូវការសណ្ឋាគារបន្ថែមទៀត ដើម្បីគាំទ្រដល់កំណើនប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ។
លោកបន្តថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនូវែលសេឡង់នៅតែបន្តបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ដោយការចំណាយសរុបលើវិស័យទេសចរណ៍បានកើនឡើង ៧,៧% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣៩,១ពាន់លានដុល្លារ ។
ទោះយ៉ាងណាក្រុមហ៊ុន Coliers International បានព្យាករណ៍ថា បន្ទប់សណ្ឋាគារនឹងត្រូវការបន្ថែមចំនួន ៤.៥០០ នៅទូទាំងប្រទេសនៅឆ្នាំ ២០២៥ ។
ទីក្រុង Auckland នឹងត្រូវការបន្ទប់សណ្ឋាគារថ្មីចំនួន ៤៣០០បន្ទប់ ប៉ុន្តែបច្ចុប្បន្ននេះមានចំនួន ២៥០០បន្ទប់ប៉ុណ្ណោះ។
នាយកសណ្ឋាគារជាតិ Colliers អន្តរជាតិ លោក Dean Humphries បាននិយាយថា នេះ គឺជាប្រតិបត្តិការទីផ្សារសណ្ឋាគារធំបំផុតតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រប្រទេសញូវហ្សេឡែន។
រដ្ឋាភិបាលនូវែលសេឡង់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន NZ Super Fund ក្នុងឆ្នាំ ២០០៣ ដើម្បីជួយដល់ការធ្វើសមាហរណកម្មសកល។ ហើយក្រុមហ៊ុន Russel Group ជាក្រុមសំណង់កាន់កាប់ដោយឯកជននៅប្រទេសញូវែលសេឡង់។
ក្រុមហ៊ុន Lockwood Group គឺជាក្រុមវិនិយោគឯកជនមួយដែលគ្រប់គ្រងដោយលោក Steve Lockwood ដែលជាស្ថាបនិកនិងជាម្ចាស់ភាគហ៊ុនធំនៃអាជីវកម្មផ្តល់សេវាធានារ៉ាប់រងពាណិជ្ជកម្ម Crombie Lockwood Group៕