ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយយ៉ាងសំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគទុនពីបរទេស ពិសេសផ្តោតទៅលើវិស័យឹឯកជន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ និងលទ្ធិប្រជាធិបតេយ្យ ដែលបានចាកឬសយ៉ាងជ្រៅនៅទូទាំងព្រះរាជាណាចក្រកម្ពុជារហូតដល់អនាគតកាល។
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍ ដែលត្រូវការជាចម្បង គឺការវិនិយោគទុនក្នុងវិស័យឯកជនពីបរទេស ក្នុងគោល បំណងបង្កើននូវថវិកាជាតិ ជៀសវាងការសុំជំនួសពីបរទេស។ ដោយយល់ឃើញថា ការវិនិយោគទុនជាសេដ្ឋកិច្ចដ៏សំខាន់ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ តម្រូវទៅតាមសេចក្តីត្រូវការរបស់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីទាក់ទាញ និងការពារវិនិយោគិននៅកម្ពុជា ឲ្យកាន់តែមានសន្ទុះច្រើនឡើងជាងពេលមុន។
ការធ្វើកម្រែទម្រង់នេះ ស្របតាមច្បាប់ស្តីពីវិនិយោគឆ្នាំ១៩៩៤ បានបង្កើតក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) ដែលជាស្ថាប័នមួយយ៉ាងសំខាន់បំផុត សម្រាប់អ្នកវិនិយោគងាយស្រួល ទំនាក់ទំនងធ្វើការវិនិយោគនៅកម្ពុជា ហៅថាច្រកចេញចូលតែមួយ។
តាមរយៈច្បាប់វិនិយោគឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកក្របខ័ណ្ឌគតិយុត្តិ បានផ្តល់ប្រតិកម្មដូចគ្នា រវាងវិនិយោគិនបរទេស និងពលរដ្ឋខ្មែរ លើកលែងតែប្រតិកម្មលើកម្មសិទ្ធិដីធ្លី។
វាជាកិច្ចការពារគតិយុត្ត និង វេទិកាពិគ្រោះយោបល់ រវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន៕