ចំណេះដឹង​! តើ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ភាព​ពិសេស​ដូចម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ពាក្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ត្រូវ​គេ​លើកយកមកនិយាយ​យ៉ាង​រត់មាត់​ ប៉ុន្តែ​តើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​លក្ខណៈ​ពិសេស​ដូចម្តេច​ មិនទាន់​ត្រូវ​បាន​គេ​ដឹង​ទូលំទូលាយ​នៅឡើយ​ទេ​។

គេហទំព័រ ​Propertyerea.asia ​សូម​លើកយក​ចំណេះដឹង​ពី​តំបន់​នេះ​ មក​ពន្យល់​ជូន​មិត្ត​អ្នកអាន​ ដើម្បី​បាន​សិក្សា​ស្វែងយល់​។

​តំបន់​សេដ្ឋកិច្ច​ពិសេស​ សំដៅ​ទៅលើ​មជ្ឈមណ្ឌល​ពិសេស​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ ដែល​ប្រមូលផ្ដុំ​នូវ​សកម្មភាព​ឧស្សាហកម្ម​ និង​សកម្មភាព​ពាក់ព័ន្ធ​ដទៃទៀត​ ហើយ​អាច​មាន​តំបន់ឧស្សាហកម្ម​ទូទៅ​ និង​តំបន់​ផលិត​កែច្នៃ​នាំចេញ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នី​មួយ​ៗត្រូវ​មាន​មណ្ឌល​ផលិតកម្ម​ និង​អាច​មាន​មណ្ឌល​ផលិតកម្ម​សេរី​ មណ្ឌល​សេវាកម្ម​ មណ្ឌល​លំនៅ​ដ្ឋាន​ និង​មណ្ឌល​ទេសចរណ៍​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ ជាគោល​នយោបាយ​របស់​រដ្ឋាភិបាល​ ក្នុង​គោលបំណង​ទាក់​ ទាញ​អ្នក​វិនិយោគ​តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​ផ្សេង​ៗ និង​ការ​លើកទឹកចិត្ត​ច្រើនជាង​តំបន់​ផ្សេង​ៗទៀត​ ក៏ដូចជា​ការ​ផ្ដល់​នូវ​នយោបាយ​ច្រកចេញ​ចូល​តែមួយ​ ក្នុង​ការនាំចេញ​ និង​នាំចូល​ ដោយ​មាន​មន្រ្ដី​រដ្ឋាភិបាល​ជា​អ្នកផ្ដល់​នូវ​សេវា​រដ្ឋបាល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here