ចំណេះដឹង​! តើ​អ្វី​ជា​ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រឡើង​វិញ​មានន័យថា​ ការ​ប្តូរ​ឋានៈ​ដី​របស់​រដ្ឋ​ ក្រោយពី​ធ្វើការ​ចុះបញ្ជី​ និង​ការ​ធ្វើ​ចំណាត់ថ្នាក់​លើកដំបូង​។

ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​មាន​បី​ប្រភេទ​គឺ​៖ ១) ការ​ធ្វើ​ចំណាត់ថ្នាក់​ទ្រព្យសាធារណៈ​របស់​រដ្ឋ​ ទៅជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​ ២) ការ​ធ្វើ​ចណា​ត់​ថ្នាក់​ទ្រព្យសាធារណៈ​របស់​រដ្ឋ​ ពី​ការប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​មួយ​ ទៅជា​ប្រភេទ​បំរើ​ប្រយោជន៍​សាធារណៈ​មួយផ្សេងទៀត​ និង៣​)ការ​ធ្វើ​ចំណាត់​ថ្នា​ក់ព្រទ្យ​ឯកជន​របស់​រដ្ឋ​ ទៅជា​ទ្រព្យសាធារណៈ​របស់​រដ្ឋ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ គោ​នយោបាយ​ស្តី​ពី​ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យ​ដឹង​ថា​ ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​ ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​សំ​ណើរ​ជា​លាយ​ល័ក្ខ​អក្សរ​ ពី​និ​តិ​បុគ្គល​សាធារណៈ​ណាមួយ​ទៅ​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង​។ សំ​ណើរ​នេះ​នេះ​ ត្រូវ​ប្រកាស​ ឬបរិយាយ​អំពី​ទីតាំង​ ដែល​ស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​ ពាក្យ​ស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​ និង​ហេតុផល​នៃ​ការ​ស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​។

គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ត​ក្រុង​ នឹង​តំរូវ​ឱ្យ​ស្ថាប័ន​បច្ចេកទេស​ជំនាញ​(មន្ទីរ​ពាក់​ព័ន្ឋ) ធ្វើការ​ពិនិត្យ​ឡើងវិញ​នូវ​សំ​ណើរ​ ដែល​ស្នើ​ឡើង​ក្នុងរយៈពេល៤៥ថ្ងៃ​។

ការពិនិត្យ​ឡើងវិញ​ជា​លាយ​ល័ក្ខណ៍​អក្សរ​ ត្រូវ​ពន្យល់​ពី​វិធីសាស្ត្រ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ត្រួតពិនិត្យ​ ហើយដែល​វិធីសាស្ត្រ​នេះ​ ត្រូវ​រាប់បញ្ចូល​ទាំង​ព័ត៌មាន​ដែល​បាន​ទទួល​ពី​ភាគី​ស្នើសុំ​ ទាំង​លទ្ធផល​រក​ឃើញ​ក្នុង​ការ​ត្រួតពិនិត្យ​ និង​អនុសាសន៍​របស់​ស្ថាប័ន​បច្ចេកទេស​ជំនាញ​ ពាក់ព័ន្ធ​ទៅ​នឹង​សំណើសុំ​ធ្វើ​ចំ​ណាច់​ថ្នាក់​ឡើងវិញ​នេះ​។

ការពិនិត្យ​ឡើងវិញ​នេះ​ ត្រូវ​បញ្ចប់​ក្នុងរយៈពេល៦០ថ្ងៃ​ គិត​ពី​ថ្ងៃ​ចាប់ផ្តើម​ត្រួត​ពិ​និ​ ត្យ​ លើកលែងតែ​មានការ​ស្នើ​សុំ​ពន្យា​ពេល​បន្ថែម​ពី​អ្នកត្រួត​ពិនិត្យ​ ដោយមាន​ហេតុផល​ជាក់លាក់​។ បន្ទាប់មក​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ត​ក្រុង​ នឹង​ធ្វើការ​សំរេច​ជា​លាយលក្ខណ៍​អក្សរ​លើ​ការ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​នេះ​ (យល់ព្រម​ ឬ បដិសេធ​ ឬ កែសម្រួល​) ក្នុងរយៈពេល៦០ថ្ងៃ​ គិត​ចាប់​ថ្ងៃ​ទទួ​បាន​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​។

​ការកំណត់​របស់​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង​ នឹង​ត្រូវ​ស្នើសុំ​ការ​សំរេច​ជា​ផ្លូវការ​ ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​ តាមរយៈ​អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​។

ការ​ធ្វើ​ចំ​ណាច់​ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​នេះ​ នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ផែនទី​ ឬប្រព័ន្ធ​ទិ​ន្ន័​យដី​រដ្ឋ​ ហើយ​សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​ត្រូវ​រក្សាទុក​ជាឯក​សារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here