ក្រុមហ៊ុន​ហិ​រញ្ញ​ត្ថុ​ធំៗ​នឹង​ចាប់ផ្តើម​វិនិយោគ​លើ​បច្ចេកវិទ្យា​ AI​ ដើម្បី​កាត់បន្ថយ​ថ្លៃ​ប្រតិបត្តិ​ការ​

0
Pedestrians cross a road outside the Deutsche Bank AG headquarters during morning rush hour in the financial district of Frankfurt, Germany, on Wednesday, Aug, 21, 2019. The global trade storm battering manufacturing in Europes largest economy is about to reach the labor market. Photographer: Peter Juelich/Bloomberg via Getty Images

ដោយ ៖ Donald Lee

ភ្នំពេញ ៖ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​លើ​ពិភពលោក​ កំពុង​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ Artificial​ Intelligence​ (AI​) ហើយ​បាន​កាត់បន្ថយ​ការងារ​ការិយាល័យ​នៅក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​ពិភពលោក​។

ធនាគារ​យក្ស​ Deutsche​ Bank​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​បាន​ចាប់ផ្តើម​ដំណើរការ​ជំនួស​ការងារ​ចំនួន​ ១៨​ ០០០​ កន្លែង​ជាមួយនឹង​បច្ចេកវិទ្យា​ AI​ ហើយនឹង​ជួយ​សន្សំ​ដល់ទៅ​ ៨០០០​ លាន​ដុល្លារ​ ក្នុង​ប្រតិបត្តិ​ការ​ចំណាយ​នៅ​ឆ្នាំ​ ២០២២​។

បច្ចេកវិទ្យា​ AI​ នឹង​ជំនួស​បុគ្គលិក​ ដែល​ចូលរួម​ក្នុង​ការងារ​ការិយាល័យ​ដែល​ច្រំដែល​។ នេះ​បើ​យោង​តាម​លោក​ Mark​ Matthews​ ប្រធានប្រតិបត្តិ​ការ​សម្រាប់​ធនាគារ​សាជីវកម្ម​ និង​វិនិយោគ​របស់​ធនាគារ​ Deutsche​ ។

លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ព័ត៌មាន​ Financial​ News​ ថា​ “ចំនួន​បុគ្គលិក​នឹង​នៅតែ​បន្ត​ធ្លាក់ចុះ​ ហើយ​វា​មិន​មាន​បញ្ហា​អ្វី​ទេ​។ គំរូ​របស់​យើង​គឺ​កាត់បន្ថយ​ថ្លៃដើម​ ហើយ​ក្នុង​ពេល​តែមួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​បរិយាកាស​គ្រប់គ្រង​ និង​បទពិសោធន៍​របស់​អតិថិជន​”។

ក្រុមហ៊ុន​នេះ​បាន​ប្រើ​រូបយន្ត​ AI​ ដើម្បី​ដំណើរការ​ប្រតិបត្តិ​ការ​ធនាគារ​សាជីវកម្ម​ចំនួន៥លាន​ ការ​ត្រួតពិនិត្យ​ធនាគារ​វិនិយោគ​ ៣,៤លាន​ និង​សន្សំ​កម្លាំង​ពលកម្ម​ដោយដៃ​ ៦៨០,០០០​ ម៉ោង​ដោយ​ប្រើ​បច្ចេកវិទ្យា​នេះ​។

របាយការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​ បច្ចេកវិទ្យា AI​ ក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ “បញ្ញា​សិប្បនិម្មិត​ (AI​) កំពុង​ផ្លាស់​ប្តូរ​មូលដ្ឋាន​គ្រឹះ​ នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​”។

របាយ​ការ​ឱ្យ​ដឹង​ថា​ “វា​កំពុង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​ចំណង​ ដែល​បាន​រួមបញ្ចូល​គ្នា​រវាង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដែល​កំពុង​មាន​វត្តមាន​ដោយ​បើកទ្វារ​នូវ​គំរូ​ប្រតិបត្តិ​ការ​ថ្មី​ទាំងស្រុង​ និង​ឈាន​ទៅ​រក​ភាព​ថ្មី​ នៃ​សក្ដានុពល​ប្រកួតប្រជែង​ ដែល​នឹង​ផ្តល់​រង្វាន់​ដល់​ស្ថាប័ន​ផ្តោត​លើ​ទំហំ​ និង​ភាព​ស្មុគស្មាញ​នៃ​ទិន្នន័យ​ច្រើនជាង​ទំហំ​ ឬភាព​ស្មុគស្មាញ​នៃ​ដើមទុន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here