ដោយវុត្ថា
ភ្នំពេញៈ កម្ពុជាគឺជាប្រទេសបើកចំហរសេដ្ឋកិច្ច ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេនៅក្នុងតំបន់ ក្នុងការស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ បើកចំហរជើងមេឃនេះ គឺគ្មានការរើសអើង ចំពោះការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ហើយវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនបានទាំងស្រុង និងអាចប្រមូលប្រាក់ចំណេញពីការធ្វើធុរកិច្ចបាន១០០ភាគរយ។
អ្នកវិនិយោគមិនត្រឹមតែអាចគ្រប់គ្រងជំនួញ និងប្រមូលប្រាក់ចំណេញបាន១០០ភាគរយប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចរីករាយ ជាមួយប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗផ្តល់ដោយសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសផ្សេងៗទៀត។
ដោយឡែក នៅក្រោមក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលាយកម្រិតតំបន់ (RCEP)រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយបើកចំហរជើងមេឃ ដើម្បីស្វាគមន៍រាល់ការហោះហើរដោយត្រង់ ពីបណ្តាប្រទេសនានានានៅទូទាំងពិភពលោកសំដៅទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ ចូលមកទស្សនាប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន៕