តើ​ ​“​ប័ណ្ណ​ពាណិជ្ជកម្ម​”​ ​មានន័យ​ដូចម្តេច​?​

0

ដោយ​ ​Propertyarea.asia​

​ភ្នំ​ពេញៈ​ ​ប័ណ្ណ​ពាណិជ្ជកម្ម​ ​គឺជា​ឧបករណ៍​ទីផ្សារ​លុយ​មួយ​ដ៏​ចំណាស់​បំផុត​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ចាប់តាំងពី​សតវត្សរ៍​ទី១៨នៅ​សហរដ្ឋអាមេរិក​។​ ​តាម​និយមន័យ​របស់​វា​ប័ណ្ណ​ពាណិជ្ជកម្ម​ ​គឺជា​ប័ណ្ណបំណុល​រយៈពេល​ខ្លី​និង​គ្មាន​ការធានា​ ​និង​ចេញ​ដោយក្រុម​ហ៊ុន​ល្បី​ៗ​ ​ដែល​មាន​ហិរញ្ញវត្ថុ​រឹងមាំ​ ​និង​លទ្ធភាព​សងបំណុល​ត្រលប់​ទៅវិញ​មាន​អត្រា​ខ្ពស់​។​ ​

​ឧទាហរណ៍​៖​ ​មូលនិធិ​ដែល​ប្រមូល​តាម​ប័ណ្ណ​ពាណិជ្ជកម្ម​ ​ជា​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រ៉ាប់រង​ដល់​ចំណាយ​ ​ប្រតិបត្តិ​ការ​បច្ចុប្បន្ន​ ​(​Current​ ​transactions​)​ ​ដូចជា​ ​ដើម្បី​ទិញ​សន្និធិ​ ​បង់ពន្ធ​ ​បើកប្រាក់​បៀវត្សរ៍​ឲ្យ​បុគ្គលិក​ ​ព្រមទាំង​ទូទាត់​ដល់​ចំណាយ​រយៈ​ពេល​ខ្លី​ៗ​ដទៃទៀត​ ​ជាជាង​សម្រាប់​ប្រតិបត្តិ​ការ​មូលធន​ ​(​Capital​ ​transactions​)​ ​ដែល​សំដៅ​ដល់​ការ​វិនិយោគ​ក្នុង​ដំណើរការ​វែង​។​ ​

​ឥណប្រតិទាន​របស់​ប័ណ្ណ​ពាណិជ្ជកម្ម​ ​កម្រ​នឹង​មាន​រយៈពេល​ច្រើនជាង២៧០ថ្ងៃ​ ​ណាស់​ ​ហើយ​ឧបករណ៍​នេះ​ ​ជា​ធម្មតា​ត្រូវ​បាន​បញ្ចេញ​លក់​នៅក្នុង​អត្រា​អប្បហារ​ ​ដោយ​ឆ្លុះ​ ​បញ្ចាំង​ពីអ​ត្រា​ការប្រាក់​ទូទៅ​ដែល​មាននៅ​លើ​ទីផ្សារ​។​ ​

​គុណសម្បត្តិ​ធំ​បំផុត​របស់​ប័ណ្ណ​ ​ពាណិជ្ជកម្ម​គឺថា​ ​វា​មិន​ចាំបាច់​ចុះបញ្ជី​ជាមួយនឹង​គណៈកម្មការ​ទីផ្សារ​មូលប័ត្រ​ ​(​Securities​ ​and​ ​Exchange​ ​Commission​)​ ​ដែល​ហៅ​កាត់​ថា​ ​SEC​ ​ឲ្យតែ​ឥណប្រតិទាន​មិន​ច្រើនជាង៩ខែ​ ​(​២៧០ថ្ងៃ​)​ ​ដែល​បណ្តាល​ឲ្យ​វា​ទៅជា​ឧបករណ៍​រៃអង្គាស​ហិរញ្ញវត្ថុ​ដ៏​មានប្រសិទ្ធភាព​។​

​មូលនិធិ​ដែល​ប្រមូល​បាន​ ​ត្រូវ​បាន​អនុញ្ញាតិ​ប្រើ​សម្រាប់​តែ​ទ្រព្យសកម្ម​ប៉ុណ្ណោះ​ ​និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ទ្រព្យអកម្ម​ឡើយ​ ​ដូចជា​ការសាងសង់​រោងចក្រ​ថ្មី​ជាដើម​ ​ដោយ​គ្មាន​ ​ការយល់ព្រម​ពី​ ​SEC​៕​ ​(​ដកស្រង់​ចេញពី​សៀវភៅ​ ​រូបិយវត្ថុ​ ​និង​ធនាគារ​)​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here