ចំណេះដឹង! តើអ្វីទៅជា បដិវត្តន៍ឧស្សាហកម្មទី៤?

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ​បាន​លេចឡើង​ជា​ប្រធានបទ​សំខាន់​មួយ​ ​ដែល​បាន​ ​និង​កំពុង​ទទួលការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​មេដឹកនាំ​ពិភពលោក​ ​អ្នក​សិក្សា​ ​អ្នក​អនុវត្ត​ ​អ្នកជំនាញ​ ​អ្នកបង្កើត​គោលនយោបាយ​ ​និង​សាធារណៈ​ជន​ទូទៅ​ ​ហើយ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​ឥទ្ធិពល​របស់​វា​នឹង​លា​ត​សន្ធឺង​លើ​ស្ទើរតែ​គ្រប់​ជ្រុង​ ​និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​មនុស្ស​។​ ​

​ទោះបីជា​មាន​កាលានុវត្ត​ភាព​ ​និង​ភាព​រំជើបរំជួល​ជា​ច្រើ​នពីប​ចេ្ច​ក​វិទ្យា​ថ្មី​ៗ​ ​និង​ទំនើប​ៗ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​នេះ​ក៏ដោយ​ ​អនាគត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ​នៅតែ​មាន​ភាព​ស្រពេច​ស្រពិល​នៅឡើយ​។​ ​មែនទែន​ទៅ​ ​បដិវត្តន៍​ឧស្សាហកម្ម​ ​មិនមែន​ជា​អ្វី​ដែល​ថ្មី​ទាំងស្រុង​ទេ​ ​ប៉ុន្តែ​មនុស្ស​ភាគច្រើន​នៅតែ​មិន​ស្គាល់​ច្បាស់​ថា​ ​តើ​ជំនាន់​ទី៤នៃ​បដិវត្តន៍​ឧស្សាហកម្ម​ ​គឺជា​អ្វី​ឲ្យ​ប្រាកដ​។​ ​

​កម្ពុជា​កំ​ពុង​សិ្ថ​ត​ក្នុង​ចរន្ត​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​ ​គឺ​បដិវត្តន៍​ឧស្សាហកម្ម​ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​លើ​ការ​ធ្វើការងារ​ ​ការ​ធ្វើអាជីវកម្ម​ ​ដំណើរការ​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ជាដើម​។​ ​នៅក្នុង​ដំណាក់កាល​នេះ​ ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរ​នៃ​ការ​អភិវឌ្ឍ​ ​និង​ការប្រកួត​ប្រជែង​នៅក្នុង​តំបន់​។​

​កម្ពុជា​ត្រូវការ​ជាចាំបាច់​នូវ​ធនធានមនុស្ស​ដែល​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ការងារ​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ ​និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែល​អាច​ធ្វើការងារ​ខុសប្លែក​ពី​ការងារ​ដែល​ម៉ាស៊ីន​អាច​ធ្វើ​បាន​។​ ​ជំនាញ​ដែលគេ​ត្រូវការ​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ថ្មីនេះ​គឺ​ជំនាញ​ដោះស្រាយ​បញ្ហា​ ​ជំនាញ​ក្នុង​ការ​គិត​ឱ្យ​បាន​ស៊ីជម្រៅ​ ​ជំនាញ​ច្នៃប្រឌិត​ ​ជំនាញ​គ្រប់គ្រង​ ​និង​សម្រប​-​សម្រួល​ជាមួយ​មនុស្ស​ ​ជំនាញ​សម្រាប់​ទំនាក់ទំនង​ ​ជំនាញ​ក្នុង​ការចរចា​ ​ជំនាញ​ក្នុង​ការសម្រប​សម្រួល​សេវាកម្ម​ ​និង​ជំនាញ​ក្នុង​ការគ្រប់គ្រង​បច្ចេកវិទ្យា​ជាដើម​៕​

​ដើម្បី​ដើរ​ឱ្យ​ដល់​គោលដៅ​សំ​ខាន់​ៗ​ទាំងអស់​នោះ​ ​ស្ថាប័ន​អប់រំ​ទាំង​រដ្ឋ​ ​និង​ឯកជន​ចាំបាច់​ត្រូវតែ​ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អប់រំ​ឱ្យ​ស្រប​នឹង​ប្រព័ន្ធ​អប់រំ​ ​៤.0​។​ ​ការងារ​នេះ​ទាមទារ​ឱ្យ​មានការ​ខិតខំ​បង្កើត​កម្មវិធី​សិក្សា​ថ្មី​ ​ដោយ​ផ្លាស់​ប្តូរ​កម្មវិធី​សិក្សា​ដែល​ហួស​កាលបរិច្ឆេទ​ ​ប្រើប្រាស់​លែងកើត​ ​ឱ្យ​ក្លាយជា​ការ​បណ្តុះបណ្តាល​បែប​ទំនើប​ដោយ​រាប់បញ្ចូល​ទាំង​បច្ចេកវិទ្យា​ ​និង​ជំនាញ​សម្រាប់​សតវត្សរ៍​ទី២១​ ​សម្រាប់​ឱ្យ​និស្សិត​ទាំងអស់​បាន​សិក្សា​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​កម្ពុជា​ ​ព្រោះថា​ ​បន្តិចទៀត​នេះ​រោងចក្រ​ ​ក៏​ជា​រោងចក្រ​ឆ្លាតវៃ​ដែរ​ ​ការងារ​មួយចំនួន​នឹង​ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ ​ហេតុនេះ​ទាល់តែ​ប្រជាជន​យើង​ចេះ​គ្រប់គ្រង​ម៉ាស៊ីន​ទាំងអស់​នោះ​ ​ទើប​អាច​ចាប់​យក​ឱកាស​ការងារ​បាន​។​ ​ក្រៅពី​នេះ​វិស័យ​ជាច្រើន​ផ្សេងទៀត​ក៏​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​ ​ចាំបាច់​ទាមទារ​ឱ្យ​មាន​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ឆ្លើយតប​ជាមួយ​ទីផ្សារ​អនាគត​ ​មិនមែន​សិក្សា​កម្ម​វិ​ធី​ចាស់​ៗ​នោះ​ទេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here