ចំណេះដឹង! តើការគ្រប់គ្រងទំនិញដែលបានលើកលែងពន្ធ និងអាករ មាននិតិវិធីស្នើសុំដូចម្តេច?

0

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​ទំនិញ​នាំចូល​ដោយ​លើកលែង​ពន្ធ​ ​និង​អាករ​នាំចូល​ក្រោម​បញ្ញត្តិ​នៃ​វាក្យខណ្ឌ​ ​កក​ថា​ខណ្ឌ​ទី១​ ​មាត្រា២៦​ ​នៃ​ច្បាប់​ស្តី​ពី​គយ​ ​សម្រាប់​បេសកកម្ម​ការទូត​ ​ឬ​បេសកកម្ម​កុងស៊ុល​បរទេស​ ​អង្គការ​អន្តរជាតិ​ ​និង​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​ផ្សេងទៀត​ ​ដើម្បី​ប្រើប្រាស់​ក្នុង​ការិយកិច្ច​នៃ​មុខងារ​ជា​ផ្លូវការ​របស់​ខ្លួន​ ​និង​បុគ្គលិក​របស់​អង្គការ​ទាំងនេះ​ ​ត្រូវ​នាំចេញ​ទៅវិញ​បន្ទាប់ពី​បញ្ចប់​បេ​សកម្ម​របស់​ខ្លួន​។​

​ទំនិញ​ទាំងនេះ​ ​ព្រមទាំង​ទំនិញ​ផ្សេងទៀត​ ​ក្រោម​បញ្ញត្តិ​កថាខណ្ឌ​ទី១​ ​មាត្រា២៦​ ​នៃ​ច្បាប់​ស្តី​ពី​គយ​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ ​ផ្ទេរ​ ​បង្វែរ​ទៅ​ប្រើប្រាស់​អ្វី​ផ្សេង​ពី​គម្យ​ដ្ឋាន​ដែល​បាន​អនុគ្រោះ​ ​ឬ​បោះបង់ចោល​ ​ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពីរ​ដ្ឋ​បាល​គយ​ឡើយ​ ​។​

​អង្គការ​ឬបុគ្គល​នានា​ដែល​មានបំណង​លក់​ ​ផ្ទេរ​ ​បង្វែរ​ទៅ​ប្រើប្រាស់​អ្វី​ផ្សេង​ពី​គម្រោងការ​ដ្ឋាន​ដែល​បាន​អនុគ្រោះ​ ​ឬ​បោះបង់ចោល​ទំនិញ​ដែល​បាន​នាំចូល​ដោយ​លើកលែង​ ​ឬ​លើកលែង​ជា​ភាគ​នូវ​ពន្ធ​ ​និង​អាករ​ ​ ​ ​នាំចូល​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន​ពីរ​ដ្ឋ​បាល​គយ​ស្របតាម​នីតិវិធី​ដូច​ខាងក្រោម​ ​៖​

​•​ ​ត្រូវ​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​មករ​ដ្ឋ​បាល​គយ​ ​ដោយ​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​ពីរ​បៀ​បនៃ​ការ​ប្តូរ​គម្យ​ដ្ឋាន​ ​ឬ​ការ​ប្តូរ​កម្មសិទ្ធិ​លើ​ទំនិញ​នេះ​។​ ​ច្បាប់​ចម្លង​នៃ​ពាក្យ​ស្នើសុំ​នេះ​ត្រូវ​ផ្ញើ​ជូន​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ឬ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រាប់​ទំនិញ​ ​ដែល​នាំចូល​ក្រោម​បញ្ញត្តិ​ ​កថាខណ្ឌ​ទី១​ ​ប្រការ១នៃ​ប្រកាស​លេខ​ ​១០៥​ ​សហវ.ប្រក​ ​ចុះ​ថ្ងៃទី១៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០០៨​ ​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ស្តី​ពី​ការគ្រប់គ្រង​ទំនិញ​ដែល​ត្រូវ​បាន​លើកលែង​ពន្ធ​ ​និង​អាករ​។​

​•​ ​ពាក្យ​ស្នើសុំ​ត្រូវ​អម​ដោយ​បញ្ជី​ទំនិញ​ ​និង​ឯកសារ​នាំចូល​ព្រមទាំង​ឯកសារ​ផ្សេងទៀត​ប្រសិនបើ​មាន​។​ ​ទំនិញ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ ​ផ្ទេរ​ ​ឬ​បង្វែរ​ ​មុន​ពេល​ទទួល​បានការ​អនុញ្ញាត​ពីរ​ដ្ឋ​បាល​គយ​ឡើយ​។​

​•​ ​កម្មសិទ្ធិករ​ថ្មី​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​បង់ពន្ធ​ ​និង​អាករ​ជូន​រដ្ឋបាល​គយ​តាម​នីតិវិធី​គយ​ជាធរមាន​។​ ​ទំនិញ​មិន​ត្រូវ​បាន​ប្រគល់​ជូន​កម្មសិទ្ធិករ​ថ្មី​ ​ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពីរ​ដ្ឋ​បាល​គយ​ ​និង​មុន​ពេល​បង់ពន្ធ​ ​និង​អាករ​ដែល​ជាប់​ ​ឬ​ ​ទទួល​បានការ​លើកលែង​ពន្ធ​ជាថ្មី​ពី​ស្ថាប័ន​មានសមត្ថកិច្ច​។​

​•​ ​រដ្ឋបាល​គយ​ត្រូវ​គិតគូរ​ពី​ល័ក្ខខ័ណ្ឌ​ជា​ក់​សែ្តង​ ​និង​សភាព​នៃ​ទំនិញ​ទាំងនោះ​នា​ពេល​ប្រគល់​ទទួល​ ​និង​អាច​កែសម្រួល​តម្លៃ​គិត​ពន្ធគយ​តាម​នេះ​។​

​ទំនិញ​ដែល​មាន​ប្រភព​ក្នុង​ដែន​គយ​ ​ឬ​ ​ដែល​បាន​នាំចូល​ដោយ​បង់ពន្ធ​និង​អាករ​រួច​ ​ឬ​ ​ដែល​នាំចូល​ ​ត្រឡប់មកវិញ​ពី​បរទេស​ ​ដោយ​ពុំ​មាន​បន្ថែម​តម្លៃ​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ ​ផ្ទេរ​ ​បង្វែរ​ទៅ​ប្រើប្រាស់​ ​ឬ​បោះបង់ចោល​ដោយ​ពុំ​ចាំបាច់​មាន​ ​ការអនុញ្ញាត​ជាមុន​ពីរ​ដ្ឋ​បាល​គយ​ឡើយ​។​

​អង្គការ​ ​ឬបុគ្គល​នានា​ ​ដែល​មានបំណង​បោះបង់ចោល​ទំនិញ​ ​ដែល​បាន​នាំចូល​ដោយ​លើកលែង​ពន្ធ​ ​និង​អាករ​នាំចូល​ ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន​ពីរ​ដ្ឋ​បាល​គយ​។​ ​ការ​ស្នើសុំ​ត្រូវ​អម​ដោយ​បញ្ជី​ទំនិញ​ ​និង​ឯកសារ​នាំចូល​ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​។​ ​ការបោះបង់​ចោល​ទំនិញ​អាច​ធ្វើឡើង​តែ​ក្រោយ​ ​ពេល​មានការ​អនុញ្ញាត​ពីរ​ដ្ឋ​បាល​គយ​។​ ​រដ្ឋបាល​គយ​អាច​ឃ្លាំមើល​ការបោះបង់​ចោល​ ​ឬ​ការបំផ្លាញ​ទំនិញ​ទាំងនេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here