ដោយ វុត្ថា
ភ្នំពេញៈ ការរៀបចំដែនដីទីក្រុង កាន់តែមានសារៈសំខាន់ខ្លាំងឡើងនៅកម្ពុជា ខណៈដែលទីក្រុងរីកធំយ៉ាងរហ័យ តម្រូវ ការលំនៅឋាន និងទីកន្លែងសម្រាប់ធុរៈកិច្ចកាន់តែកើនឡើងច្រើន ហើយសំពាធលើសេវភាព និងហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្លាំង។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រគោលនយោបាយដីធ្លីបានឱ្យដឹងថា រាជធានីភ្នំពេញ គឺជាឧទាហរណ៍ធំមួយ ប៉ុន្តែបណ្តាខេត្តនានាក៏ប្រឈមមុខនឹងបញ្ហាដូចគ្នាដែរ។ ការរៀបចំដែនដីទីក្រុង ទាមទានូវការអភិវឌ្ឍន៍ជាច្រើន ដើម្បីឈានដល់កំរិតនៃជីវភាពដែលត្រូវធានា។
ម្យ៉ាងទៀតការរៀបចំដែនដីក្រុង ដើម្បីការទាក់ទាញការវិនិយោគ ដើម្បីធ្វើឱ្យទីតាំងដីបានប្រសើរឡើង និងដើម្បីអាចរកដីបានទាមទារ ត្រូវមានកត្តាផ្សេងទៀតពីការផ្តល់លំនៅឋានដែលអាចទិញបាន និងសេវាកម្មផ្សេងទៀត។
ដំណាក់ការសំខាន់មួយ គឺត្រូវបញ្ជាក់ឱ្យបានច្បាស់ពីសមត្ថកិច្ចរបស់ក្រុង និងឃុំ សង្កាត់ក្នុងការកសាងផែនការប្រើប្រាស់ដី ផែនការអភិវឌ្ឍន៍ ក្រមសំណង់ បទបញ្ញត្តិកំណត់តំបន់ នីតិវិធីកែតម្រូវក្បាលដី និយន្តការសម្រាប់អនុវត្ត។ ដំណាក់ការគន្លឹះទីពពីរគឺត្រូវបញ្ជាក់ច្បាស់ពីយន្តការបែងចែកដីសម្រាប់អភិវឌ្ឍទីក្រុង។
ការបញ្ជាក់ទាំងនេះ គ្របដណ្តប់លើកលែងដីសាធារណៈ (សម្រាប់គោលដីដឹកជញ្ជូន សេវាកម្មសាធារណៈ ការសង់លំនៅឋាន និងពាណិជ្ជកម្ម) តួនាទីនៃទីផ្សារដីក្នុងការ អភិវឌ្ឍន៍ថ្មី និងតម្រូវការក្នុងការកែតម្រូវក្បាលដី (កែតម្រូវព្រំប្រទល់ក្បាលដី និងហេដ្ឋារចនាសម្ព័ន្ធ)។
ដំណាក់កាលនេះ ត្រូវបានគ្រោងដាក់បញ្ចូលទៅក្នុងអនុក្រឹត្យស្តីពី ផែនការប្រើប្រាស់ដី និងការរៀបចំដែនដីទីក្រុង។ អនុក្រឹត្យទាំងត្រូវបញ្ជាក់ផងដែរ អំពីដំណើរការត្រួតពិនិត្យ និងការអនុម័តលើផែនការអភិវឌ្ឍរបស់មូលដ្ឋាន៕