ដោយវុត្ថា
ភ្នំពេញៈ ប្រព័ន្ធទូទាត់ ផ្អែកតាមនិយមន័យរបស់ធនាគារទូទាត់អន្តរជាតិ ប្រព័ន្ធទូទាត់រាប់បញ្ចូលនូវឧបករណ៍ នីតិវិធីធនាគារ និងជាពិសេសប្រព័ន្ធផ្ទេរមូលនិធិអន្តរធនាគារ ដែលធានាឲ្យមានចរាចរណ៍សាច់ប្រាក់។
ជាទូទៅប្រព័ន្ធទូទាត់ ត្រូវបានស្គាល់ថាជាមធ្យោបាយមួយ ដែលមូលនិធិត្រូវបានផ្ទេរដោយអ្នកចូលរួមក្នុងប្រព័ន្ធនោះ។
ម្យ៉ាងទៀតសមាសធាតុដែលជាប់ទាក់ទងនឹងប្រព័ន្ធទូទាត់ រួមមាន ១/. ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិចេញដោយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសធនាគារកណ្តាល ២/. គ្រឹះស្ថានចូលរួមក្នុងប្រតិ-បត្ដិការនៃប្រព័ន្ធទូទាត់ រួមមាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អ្នកផ្ដល់សេវាផ្ទេរប្រាក់មិនមែនធនាគារ និងធនាគារកណ្តាល។
៣/. ឧបករណ៍ទូទាត់ និងយន្ដការទូទាត់និងផាត់ទាត់នៅក្នុងប្រព័ន្ធ ដែលត្រូវបានប្រើដើម្បីផ្ទេរមូលនិធិ ក្នុងគោលបំណងលុបចេញនូវកាតព្វកិច្ច ដែលកើតឡើងពីសកម្មភាពសេដ្ឋកិច្ច៕