ដោយ វុត្ថា
ភ្នំពេញៈ ការប្រកាសឱ្យប្រើច្បាប់ថ្មីស្តីពី ការវិនិយោគមានន័យថាប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានផ្តល់នូវកញ្ចប់លើកទឹកចិត្តធុរកិច្ចដ៏ល្អបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យកម្ពុជា ក្លាយជាតំបន់សេដ្ឋកិច្ចទទួលបានការចាប់អារម្មណ៍ ក្នុងការវិនិយោគពីគ្រប់ទិសទីនៅលើពិភពលោក។
ច្បាប់ថ្មីនេះមានលក្ខណៈពិសេសដូចខាងក្រោម ៖
- ពន្ធលើប្រាក់ចំណេញសុទ្ធ ៩%
- រយៈពេលអនុគ្រោះពន្ធលើប្រាក់ចំណេញរហូតដល់ទៅ៨ឆ្នាំ
- ការអនុញ្ញាតឱ្យបូកយោងការខាតបង់ក្នុងអាជីវកម្មរយៈពេល៥ឆ្នាំជាប់ៗគ្នា
- ការអនុគ្រោះពន្ធនាំចូល100%លើសំភារៈសំណង់ មធ្យោបាយផលិតកម្ម គ្រឿងសំភារៈបរិក្ខា ។ល។
- ពុំមានពន្ធកាត់ទុកលើភាគលាភ
- ការបញ្ជូនផលចំណេញត្រឡប់ទៅប្រទេសដើមវិញដោយសេរី
- ពុំមានការធ្វើជាតូបនីយកម្ម និងការត្រួតត្រាលើការកំណត់តំលៃ
- ពុំមានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស
- រយៈពេលជួលដីរហូតដល់ទៅ៧០ឆ្នាំ៕