ដោយវុត្ថា
ភ្នំពេញៈ បញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធ នឹងការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍ និងសំណុំឯកសារនៅចំណុចចូលតែមួយ សម្រាប់បំពេញនូវរាល់បទប្បញ្ញត្តិ ដែលតម្រូវពាក់ព័ន្ធនឹងការនាំចេញ នាំចូល និងការឆ្លងកាត់។
សម្រាប់ពត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គម្រូទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណ្ណោះ។
គោលដៅសំខាន់បំផុតនៃប្រព័ន្ធបញ្ជរតែមួយ គឺការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) រដ្ឋាភិបាលនិងធុរជន (G2B) និងធុរជននិងធុរជន (G2G)។
តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អគរ និងដឹកនាំគ្រប់គ្រងការអភិវឌ្ឍន៍ ជាម្ចាស់ និងកិច្ចប្រតិបត្តិការប្រព័ន្ធ និងជាប្រតិបត្តិករគម្រោងបញ្ជរតែមួយ នៅពេលដែលគម្រោងនេះត្រូវបានដាក់ឲ្យអនុវត្តន៍។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងគ្រប់គ្រងការធ្វើផែនការការអភិវឌ្ឍ និងការអនុវត្តបញ្ជរតែមួយជាតិ ស្របតាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការអនុវត្ត ផែនការដែលបានគ្រោងទុករបស់សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងបញ្ជរតែមួយអាស៊ាន៕