ដោយវុត្ថា
ភ្នំពេញៈ វិធានបញ្ជាក់ជាមុន (Advance Ruling) ត្រូវបានបង្កើត និងដាក់អោយអនុវត្តនៅកម្ពុជានាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាថា ប្រតិវេទន៍គយត្រូវបានប្រកាសត្រឹមត្រូវ ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយជាធរមាន។
និយមន័យ
វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ ដែលចេញដោយ អគរ ស្តីពី (ក) ចំណាត់ ថ្នាក់ទំនិញតាមតារាងពន្ធគយ (ខ)ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់ តម្លៃគិតពន្ធគយនៃទំនិញឬ(គ) ដើមកំណើតទំនិញ ដែលនឹងត្រូវនាំចូល ឲ្យទៅបុគ្គលណាមួយនៅពេល មានការស្នើសុំ។
វិធានបញ្ជាក់ជាមុននឹងមានលក្ខណៈគតិយុត្តិ ចំពោះអាជ្ញាធរគយ ចាប់ពីថ្ងៃវិធាននេះចូលជាធរមាន។
បុគ្គលដែលមានសិទ្ធិស្នើសុំវិធានបញ្ជាក់ជាមុន (អ្នកស្នើសុំ)
អ្នកនាំចូល
អ្នកផលិតទំនិញឬបុគ្គល ដែល បាន ទទួល សិទ្ធិ ក្នុង ការ នាំចូល ទំនិញ ដែល ជា កម្ម វត្ថុ នៃ ការ ស្នើសុំ។
ការិយាល័យទទួលបន្ទុកវិធានបញ្ជាក់ជាមុន
ការិយាល័យចំនួនពីរទទួលបន្ទុកវិធានបញ្ជាក់ជាមុន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ (ផបក) នៃអគរ៖
ការិយាល័យផែនការនិងគោលនយោបាយ សម្រាប់ការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងដើមកំណើតទំនិញ។
ការិយាល័យបច្ចេកទេសគយ សម្រាប់ការកំណត់តម្លៃគិតពន្ធគយ៕