ដោយ វុត្ថា
ភ្នំពេញៈ ប្រទេសកម្ពុជាបានក្លាយជាសមាជិក របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សហគមន៍អាស៊ាន (ASEAN Community) មានសសរស្ដម្ភចំនួន ៣ សហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
សហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើតនូវទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដែលនឹងធ្វើអោយអាស៊ានកាន់តែមានសក្ដានុពល និងភាពប្រកួតប្រជែងខ្ពស់ជាមួយនឹងយន្តការ និងវិធានការក្នុងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដែលមានស្រាប់ បង្កើនសំទុះសមាហរណកម្មតំបន់លើវិស័យអាទិភាព សម្របសម្រួលលំហូរធុរជន ពលករជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រឹងនូវយន្តការស្ថាប័នរបស់អាស៊ាន។
ទីផ្សារ និងមូលដ្ឋានផលិតកម្មរួម របស់អាស៊ានមានធាតុសំខាន់ ៥គឺ៖ (១) លំហូរដោយសេរីនូវទំនិញ (២) លំហូរដោយសេរីនូវសេវាកម្ម, (៣) លំហូរដោយសេរីនូវវិនិយោគ, (៤) លំហូរដោយសេរីនូវមូលធន, និង (៥) លំហូរដោយសេរីនូវពលករជំនាញ។ ទីផ្សារ និងមូលដ្ឋានផលិតកម្មរួមរបស់អាស៊ានមានផ្នែកសំខាន់ពីរ គឺវិស័យអាទិភាពសម្រាប់សមាហរណកម្ម និង ចំណីអាហារ កសិកម្ម និងរុក្ខាសាស្ត្រ៕