ដោយវុត្ថា
ភ្នំពេញៈ អាករលើផលរបរ ជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម។
អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់ ។ អាករនេះអនុវត្តន៍ ចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ។
អាករលើផលរបរ ត្រូវបង់ជារៀងរាល់ខែតាមអត្រាកំណត់២% នៃផលរបរប្រចាំខែ និងត្រូវអនុវត្តន៍ លើអ្នកជាប់ពន្ធរបប ម៉ៅការ (ជាអ្នកជាប់ពន្ធតូចៗ មិនមែនជាអ្នកជាប់ពន្ធក្នុងរបបពិត)៕