ដោយគង់ ម៉ាលីន
ភ្នំពេញៈ គេហទំព័រព៌តមាន ដែលផ្តោតលើវិស័យហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា បានចាប់ផ្តើមពង្រីកការផ្សព្វផ្សាយជាមួយព៌តមាន និងចំណេះដឹងថ្មីៗទាក់ទងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ប្រមូលផ្តុំដោយអ្នកជំនាញនិងអ្នកសារព៌តមានពោរពេញដោយបទពិសោធន៍លើផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគេហទំព័រនេះនឹងដើរតួនាទីជាផ្នែកមួយក្នុងការរួមចំណែកលើកកំពស់ការយល់ដឹងទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុធនាគារធានារ៉ាប់រង SME អចលនទ្រព្យ Biz Lifestyleជាដើម។
និពន្ឋនាយកគេហទំព័រCambodiafinancialtimes.com និងFacebook Page ឈ្មោះCambodia Financial Times លោកស៊ុំ ម៉ាណេតបានមានប្រសាសន៍ថា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់គួបផ្សំនឹងជំនាញវិជ្ជាជីវៈត្រឹមត្រូវនិងក្រមសីលធ៌មគេហទំព័រនេះបាននិងកំពុងពង្រីកនិងត្រៀមពង្រីកការផ្សព្វផ្សាយកិច្ចសម្ភាសន៍វីដេអូខ្លីៗទាក់ទងនឹងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិ។
លោកបន្តថា“យើងកំពុងត្រៀមខ្លួនក្លាយជាស្ថាប័ន ដែលឈានមុខគេនៅកម្ពុជាផ្នែកព៌តមានសេដ្ឋកិច្ច ពិសេសយើងផ្តោតសំខាន់លើហិរញ្ញវត្ថុ ដើម្បីលើកកំពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ”។លោកបន្តថា “ការផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីការប្រើប្រាស់ឥណទាន ពីការសន្សំប្រាក់ ពីការវិនិយោគលើផ្នែកពាក់ព័ន្ឋ នឹងជាការរួមចំណែកជាមួយរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព”។
លោកស៊ុំម៉ាណេតបានបន្តថាការរីកចម្រើនលើវិស័យអ្វីមួយដែលឈ្នះតែអ្នកវិនិយោគឬម្ចាស់ស្ថាប័នណាមួយមិនមែនជារឿងដែលមានគុណតម្លៃសំរាប់សង្គមនោះទេប៉ុន្តែការទទួលបានជោគជ័យទាំងប្រជាពលរដ្ឋនិងអ្នកវិនិយោគជាគោលនយោនបាយឈ្នះឈ្នះដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកបន្តថាយើងខ្ញុំរំពឹងថាស្ថាប័នហិរញ្ញវត្ថុនានានឹងរួមចំណែកផ្តល់ការឧបត្ថម្ភគាំទ្រគេហទំព័រនេះដើម្បីមានលទ្ឋភាពពង្រីកការផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជួយជំរុញភាពរីកចម្រើន ប្រកបដោយនិរន្តរភាពដល់ស្ថាប័នជាតិ អន្តរជាតិនៅកម្ពុជា។
ម្ចាស់ឬដៃគូពាណិជ្ជកម្មទាំងអស់អាចទាក់ទងបានតាមរយៈលេខ០៧៨៩៥៩៥៦៧និង០៨៦៤៨ ៥៥ ៦៦៕