ដោយ ហ្សូលី
សិង្ហបុរីៈការកែលម្អសេដ្ឋកិច្ចនេះបានកើតឡើង បន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ចជាបន្តបន្ទាប់ពី ដែលត្រូវបានអនុវចាប់តាំងពីនៅចន្លោះថ្ងៃទី៧ ខែមេសាដល់ថ្ងៃទី ១ ខែមិថុនាឆ្នាំ២០២០ ។
ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរី នៅត្រីមាសទី៣ ឆ្នាំ២០២០ បានកើនឡើង ៧,៩ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន ដោយផ្អែកលើការប៉ាន់ស្មានជាមុនដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម(MTI)។
ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ពីមួយឆ្នាំទៅមួយឆ្នាំសេដ្ឋកិច្ច សិង្ហបុរីបានធ្លាក់ចុះ៧ភាគរយតែប៉ុណ្ណោះ ដែលជាការប្រសើរឡើងពីការធ្លាក់ចុះ១៣,៣ ភាគរយនៅក្នុងត្រីមាសទី២ ដែលជាត្រីមាសអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។
ក្រសួងមិនបានពិនិត្យឡើងវិញ នូវចក្ខុវិស័យផលិតផលក្នុងស្រុក សរុបពេញមួយឆ្នាំរបស់ប្រទេសខ្លួន ដែលព្យាករណ៍ពីការធ្លាក់ចុះ ជារួមពី៥ទៅ៧ភាគរយនោះឡើយ។
វិស័យសំណង់នៅទូទាំងប្រទេសសិង្ហបុរី បានកើនឡើង៣៨,៧ភាគរយ ពីត្រីមាសមុន ប៉ុន្តែនៅតែធ្លាក់ចុះ៤៤,៧ភាគរយ។ តំរូវការពីខាងក្រៅ ការរឹតត្បិតការធ្វើដំណើរនិងតម្រូវការធ្វើដំណើរយឺតៗ បានរួមចំណែកដល់ការធ្លាក់ចុះ៨ភាគរយ នៅក្នុងឧស្សាហកម្មផលិតកម្ម សេវាកម្ម។ យ៉ាងណាមិញ វានៅតែជាការប្រសើរឡើងពីការធ្លាក់ចុះ ១៣,៦ ភាគរយ នៅក្នុងត្រីមាសមុន។
វិស័យផលិតកម្មបានបញ្ច្រាសការធ្លាក់ចុះ០,៨ ភាគរយរបស់ខ្លួននៅក្នុងត្រីមាសទី ២ ឆ្នាំ២០២០ ដើម្បីកើនឡើង២ភាគរយនៅត្រីមាសទី។ ក្នុងត្រីមាសនេះ វិស័យផលិតកម្មបានកើនឡើង៣,៩ភាគរយ ដែលគាំទ្រដោយកំណើនផលិតកម្មអេឡិចត្រូនិច និងភាពជាក់លាក់នៃវិស្វកម្ម ដែលត្រូវបានជំរុញដោយតំរូវការសកល ដ៏រឹងមាំសម្រាប់ឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ផលិតអេឡិចត្រូនិក។
លោក Ravi Menon នាយកប្រតិបត្តិនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី បាននិយាយថា រហូតដល់២០ភាគរយនៃសេដ្ឋកិច្ច ដែលពឹងផ្អែកលើពាណិជ្ជកម្មរបស់ទីក្រុងនេះ ប្រឈមនឹង“ ស្លាកស្នាមជ្រៅ” ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ហើយវាបានបង្ហាញការជះតទ្ធិពលអាក្រក់ ពីឧស្សាហកម្មអាកាសចរណ៍និងទេសចរណ៍។
លោក Menon បាននិយាយថា “ទំហំពេញលេញនៃវិបត្តិនេះ មិនទាន់ត្រូវបានគេមើលឃើញនៅឡើយទេ ដោយកត់សម្គាល់ថា ប្រាក់កម្ចីធនាគារ និងការក្ស័យធនកាន់តែច្រើនត្រូវបានគេរំពឹងទុក ហើយដើមទុននឹងកាន់តែពិបាក ក្នុងការប្រមូលផ្តុំនៅក្នុងបរិយាកាសនេះ។
លោក Menon បាននិយាយថា នៅក្នុងរបៀបកំប្លែងគួរឱ្យអស់សំណើចថា ជំងឺរាតត្បាត បានធ្វើឱ្យយើងទាំងអស់គ្នា កាន់តែមានភាពរសើបនិងជីវិត និងដឹងថា តើមនុស្សងាយរងគ្រោះរបស់កម្លាំង នៃធម្មជាតិបានដោយកម្រិតណា៕ Asia times