ចំណេះដឹង! តើ​គោលនយោបាយ​សម្បទាន​ដី​កសិកម្ម​ត្រូវបាន​អនុវត្ត​ដូចម្តេច?

0

ដោយៈ​វុត្ថា

ភ្នំពេញៈ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល អំពី​សម្បទាន​កសិកម្ម គឺ​ត្រូវអនុវត្ត​អនុលោម​ទៅតាម​ច្បាប់​ភូមិបាល​ដែល​ចែងថា ដី​សម្រាប់​អាជីវកម្ម​អតិថិ​ផល មិនអាច​មាន​ទំហំ​លើសពី១០,០០០ ហិច​តា​ទេ។

សម្បទាន​ដែល​សំរេច​ហើយ​លើសពី​ទំហំ​កំណត់​នេះ ជា​កម្មវត្ថុ​នៃ​ការកាត់បន្ថយ ។ សម្បទា​និក មិនអាច​ធ្វើការ​ផ្ទេរសិទ្ធិ​លើដី​សម្បទាន​បានទេ។ រីឯ​ដី​សម្បទាន​ដែល​មិន​បានធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល១២ ខែ​បន្ទាប់ពី​បាន​អនុញ្ញាតិ​នឹងត្រូវ​លុបចោល។

ច្បាប់​ភូមិបាល​តម្រូវឱ្យ​រៀបចំ​អនុក្រឹត្យ​ស្តីពី និតិ​វិធី​នៃ​ការផ្តល់​សម្បទាន និង​ការកាត់បន្ថយ​សម្បទាន​កន្លងមក ដែលមាន​ទំហំ​លើសពី១០.០០០ហិកតា។ គោលនយោបាយ​នេះ ត្រូវ​អភិវឌ្ឍ​ដោយ​ប្រុងប្រយ័ត្ន និង​ច្បាស់លាស់ ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ជៀសវាង​ការបាត់​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ។

គោលនយោបាយ និង​នីតិវិធី​ជាក់លាក់​សម្រាប់​ណែនាំ ការផ្តល់​សម្បទាន​គោល​ដៅ​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ទំហំ​សម្បទាន ដែលមាន​ស្រាប់​នឹងត្រូវ​កំណត់​ក្នុង​អនុក្រឹត្យ។ សេចក្តីស្នើ​គោលនយោបាយ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​ប្លង់គោល ដើម្បី​ណែនាំ​ដល់​ការផ្តល់​សម្បទាន​កសិក​ម្ម និង​ការហាមឃាត់​លើ​ការផ្តល់​សម្បទាន នៅ​តំបន់​មួយចំនួន។

ផែនការ​នេះ ត្រូវ​សម្របសម្រួល​ទៅក្នុង​ផែនការ ប្រើប្រាស់​ដី​របស់​ខេត្ត ក្រុង និង​មូលដ្ឋាន​ហើយ​ត្រូវ​សមស្រប នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ការ​កម្ម អំពី​ចំ​នួ​សម្បទាន អំពី​គោលបំណង​ទំហំ​នឹង​ទីតាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here