ដោយៈវុត្ថា
ភ្នំពេញៈ រដ្ឋ និងនីតិវិបុគ្គលសាធារណៈផ្សេងៗ គឺជាម្ចាស់ដីរដ្ឋទាំងអស់។ ដីសាធារណៈរបស់រដ្ឋ នឹងត្រូវគ្រប់គ្រងដោយក្រសួងឬស្ថាប័ន ឬអង្គភាពដែលមានអាណត្តិជាប់នឹងប្រយោជន៍សាធារណៈនោះ ឬជាប់នឹងការប្រើប្រាស់ជាសាធារណៈ នូវតំបន់ជាក់លាក់ណាមួយនៃដីសាធារណៈរបស់រដ្ឋ។
យោងតាឯកសារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី គោលនយោបាយស្តីពី ការគ្រប់គ្រងដីរដ្ឋបានឱ្យដឹងថា ក្រសួង ឬស្ថាប័នឬ អង្គភាពនីមួយៗ នឹងមានសិទ្ធិផ្ទេរអំណាច គ្រប់គ្រងទ្រព្យសាធារណៈមួយបន្តទៀត ដោយផ្អែកលើកិច្ចន្យាជាលាយលក្ខអក្សរ នៃការទទួលខុសត្រូវគ្រប់គ្រង រាប់ទាំងលក្ខណៈជាក់លាក់នៃទ្រព្យដែលត្រូវផ្ទេរ ដោយយោងតាមលក្ខខណ្ឌច្បាប់។
អនុក្រឹត្យនេះ នឹងកំណត់នូវការរៀបចំស្ថាប័នគ្រប់គ្រងដីរដ្ឋ ដែលយកច្បាប់ភូមិបាល និងច្បាប់ពាក់ព័ន្ធដទៃទៀតមកពិចារណា ។ ដីសាធារណៈរបស់រដ្ឋ នឹងត្រូវគ្រប់គ្រងដោយក្រសួង ឬអាជ្ញាធរ ដែលក្នុងអាណត្តិរបស់ខ្លួន មានពាក់ព័ន្ធនឹងផលប្រយោជន៍ឬការប្រើប្រាស់ជាសាធារណៈ។ ដីឯកជនរបស់រដ្ឋនឹងត្រូវគ្រប់គ្រង ដោយគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តក្រុង។
គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត ក្រុង ត្រូវបានប្រគល់សិទ្ធិឱ្យមានមតិ សម្រេចលើទីតាំងសម្បទានដីសង្គមកិច្ច និងសម្បទានដីសេដ្ឋកិច្ច ស្របតាមនីតិវិធីដែលបានបង្កើតសំរាប់ការផ្ទេរដីនេះ។ គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត នឹងមានអំណាចផ្ទេរការទទួលខុសត្រូវ លើការគ្រប់គ្រងដីឯកជនរបស់រដ្ឋ ទៅឱ្យអង្គភាពសាធារណៈផ្សេងទៀត ប៉ុន្តែមិនអាចផ្ទេរសិទ្ធិលក់ ជួល ឬសិទ្ធិប្រគល់ដីទៅឱ្យអង្គភាពសាធារណៈដទៃទៀតឡើយ។
គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តនីមួយៗ នឹងទទួលខុសត្រូវចំពោះការកសាងផែនការប្រើប្រាស់ដីថ្នាក់ខេត្តក្រុង ដែលបង្កើតផែនការប្រើប្រាស់ដីសាធារណៈរបស់រដ្ឋ ដោយការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងត្រូវបានទទួលការយល់ព្រម ពីក្រុមប្រឹក្សាគោលនយោបាយដីធ្លី។ គ្មានការប្រើប្រាស់ដីរដ្ឋ ផ្ទុយពីផែនការប្រើប្រាស់ដី អាចត្រូវបានអនុញ្ញាតឡើយ។ ប៉ុន្តែផែនការប្រើប្រាស់ដីនេះ ក៏អាចធ្វើកែប្រែ បានដោយគណៈកម្មកាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រុង ក្រោមការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងដោយគ្មានការជំទាស់ពីក្រុមប្រឹក្សាគោលនយោបាយដីធ្លី។
ការបែងចែកដីនៅក្នុងបរិបទនេះមានន័យថា ជាការចាត់ចែងដីរបស់រដ្ឋសម្រាប់គោលដៅផ្សេង។ មានតែដីឯកជនរបស់រដ្ឋប៉ុណ្ណោះ ដែលអាចធ្វើការបែងចែកបាន។ ដីសាធារណៈរបស់រដ្ឋ អាចធ្វើការបែងចែកបាន លុះត្រាតែបានធ្វើចំណាច់ថ្នាក់ឡើងវិញមកជាដីឯកជនរបស់រដ្ឋជាមុនសិន។ ដោយហេតុថា ដីត្រូវតែធ្វើចំណាត់ថ្នាក់ ឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយមុនឹងនឹងធ្វើចំណាតថ្នាក់ ដីនេះត្រូវតែបានចុះបញ្ជីជាមុនសិន។
ដូច្នេះគឺមានតែដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយទេ ដែលអាចបែងចែកបាន។ ដីឯកជនរបស់រដ្ឋអាចបែងចែក សម្រាប់ការប្រើប្រាស់ជាទ្រព្យសម្បត្តិរដ្ឋ ជាទ្រព្យខេត្តក្រុង ឬជាទ្រព្យសហគមន៍ និងសំរាប់អង្គភាពឯកជន។
ការបែងចែកសំរាប់អង្គភាពឯកជន អាចធ្វើទៅបានតាមរយៈសម្បទាន ដោយអនុលោមតាមអនុក្រឹត្យពាក់ព័ន្ ឬតាមរយៈភតិសន្យា(ការជួល) ដែលនឹងមានព័រណ៌នា នៅក្នុងអនុក្រឹត្យ ។ យោងតាមច្បាប់ភូមិបាលដីឯកជន របស់រដ្ឋអាចជាកម្មវត្ថុនៃភិតសន្យា ។ បទបញ្ជាបច្ចុប្បន្ននៃភិតិសន្យា គឺផ្អែកលើបរទបញ្ជាលេខ ៣០ បប/ ១៩៩៧ ៕