ដោយៈវុត្ថា
ភ្នំពេញៈ បុគ្គលដែលទទួលរងនូវទោសទណ្ឌ ឬការឃាត់ទុកនូវទំនិញ មធ្យោបាយដឹកជញ្ជូន ឬវត្ថុផ្សេងទៀត អាចតវ៉ាជាលាយល័ក្ខណ៍អក្សរ ទៅអគ្គនាយកដ្ឋានគយ និងរ ដ្ឋាករកម្ពុជា ក្នុងកំឡុងពេលសាមសិប (៣០) ថ្ងៃ ក្រោយពីទទួលបានសេចក្តីជូនដំណឹង ឬការឃាត់ទុក ដោយបញ្ជាក់ពីមូលហេតុនៃការតវ៉ា និងតម្កល់និមុត្តិធានា។
លិខិតសុំតវ៉ា ត្រូវមានព័ត៌មានដូចតទៅ៖
- នាម អាសយដ្ឋាន និងហត្ថលេខារបស់បុគ្គលដែលតម្កល់ការតវ៉ា។
- សេចក្តីលំអិតនៃកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន រាប់បញ្ចូលទាំងសេចក្តីថតចម្លងកំណត់ហេតុទាំងនេះ។
- សេចក្តីពន្យល់អំពីមូលហេតុនៃការតវ៉ា
ប្រសិនបើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនព្រមតាមការតវ៉ាទេ។ បុគ្គលដែលបានដាក់ពាក្យតវ៉ា មានសិទ្ធិតវ៉ាទៅស្ថាប័នមានសមត្ថកិច្ច រាប់បញ្ចូលទាំងតុលាការមានសមត្ថកិច្ច ចំពោះការសម្រេចរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
ការតវ៉ានេះត្រូវធ្វើឡើងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីសម្រេចពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ៕