ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថាធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងត្រួតពិនិត្យប្រព័ន្ធធនាគារ ។
ការដើរតួជាអាជ្ញាធ័ររូបិយវត្ថុជាតិនេះ គឺសំដៅទៅលើការបោះពុម្ពលុយមកបន្ថែម និងប្រមូលលុយចូលវិញផងដែរ ករណីលុយច្រើនពេកក្នុងទីផ្សារ លុយរហែក លុយចាស់ជាដើម។ ចំណែកឯតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារសំដៅទៅលើការបង្កើតច្បាប់ បទបញ្ញត្តិចាំបាច់ផ្សេងៗសម្រាប់គ្រប់គ្រងលើវិស័យធនាគារ និង ហិរញ្ញវត្ថុក្នុងកម្ពុជា ដូច្នេះទើបឃើញក្រុមហ៊ុនធនាគារឯកជនត្រូវទៅស្នើសុំអាជ្ញាប័ណ្ណបើកអាជីវកម្មពីធនាគារជាតិ ។
ធនាគារជាតិកម្ពុជាកាន់គោលនយោបាយធំមួយនោះគឺ គោលនយោបាយរូបិយវត្ថុ (Monetary Policy) សម្រាប់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងក្របខណ្ឌមួយប្រើប្រាស់ការបោះពុម្ពលុយបន្ថែម និងប្រមូលលុយមកវិញដើម្បីធានាស្ថិរភាពតម្លៃប្រាក់រៀលធៀបដុល្លាលើទីផ្សារក៏ដូចជាធានាស្ថេរភាពទំនិញកុំឱ្យឡើងថ្លៃផងដែរ ។
ធនាគារជាតិកម្ពុជាចាប់កំណើតម្តងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍បានដួលរលំ ហើយបច្ចុប្បន្នដឹកនាំដោយទេសាភិបាល លោក ជា ចាន់តូ (អតីតរដ្ឋមន្ត្រីក្រសួងផែនការ) មាន២១សាខា ក្នុង២៥ ខេត្ត-ក្រុង បុគ្គលិកសរុប ១៣៦៤ នាក់ ដោយជាទូទៅធនាគារជាតិត្រូវបានចាស់ៗហៅថា ធនាគារបង់ក្រហម ដោយសារអាគារទីស្នាក់ការកណ្តាលរបស់ធនាគារជាតិនៃកម្ពុជាដែលស្ថិតនៅតាមវិថីព្រះនរោត្តម ម្តុំវត្តភ្នំលាបពណ៌ក្រហម(បច្ចុប្បន្នត្រូវបានវាយកម្ទេចដើម្បីសាងសង់អគារថ្មី)៕