ឧកញ៉ា​លឹម ហេង៖ ក្រុមហ៊ុន​អាមេរិក​កាន់តែច្រើន​នឹង​ចូលមក​វិនិយោគ​នៅ​កម្ពុជា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ភាពល្អប្រសើរ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​ជាមួយ​ប  ណ្តា​ប្រទេស​នានា ជាពិសេស​ប្រទេស​ចិន ដែលមាន​ទីផ្សារ​យ៉ាង​ទូលាយ​ប្រមាណ​ជាង១៤០០លាន​នាក់ មិនយូរ​ទៀត​នោះទេ ក្រុមហ៊ុន​របស់​អាមេរិក​ជាច្រើន នឹង​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​ផលចំណេញ​រួមគ្នា​ជាមួយ​កម្ពុជា។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក​ឧកញ៉ា​លឹម ហេង​បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ www.propertyarea.asia នៅ​ល្ងាច​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅពេលនេះ​កម្ពុជាប្រៀប​បីដូច​ជា​កូនក្រមុំ ដែល​កំពុងមាន​ភាព​ទាក់ទាញ និង​ការចាប់អារម្មណ៍​ពី​បណ្តា​វិ​និយោ​គិ​ន​អន្តរ​ជា​តិយ៉ាងច្រើន។

លោក​បន្តថា “យើង​មាន​ចំណុច​ល្អ និង​ចំណុច​ពិសេស​របស់​យើង។ ត្រឹមតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន គឺមាន​វិសាលភាព​ដ៏​ធំ​សម្រាប់​ជាការ​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​ជាច្រើន ជាពិសេស​ក្រុមហ៊ុន​អាមេរិក​ឱ្យចូល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​នាំ​ផលិតផល​របស់ខ្លួន ចេញទៅ​កនា់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ការ​រួច​ពន្ធ និង​មានឱកាស​ចំណេញ​ច្រើន” ។

លោក​ឧកញ៉ា​លឹម ហេង បាន​បន្តថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន​បាន​ក្លាយជា​សំពាធ សម្រាប់​ក្រុមហ៊ុន​អាមេរិក​មួ​ចំនួន ដែល​ត្រូវធ្វើ​ការនាំ​ទំនិញ និង​ផលិតផល ដែល​ផលិត​បាន​ទៅកាន់​ទីផ្សារ ប្រទេស​គោលដៅ​នៃ​ប្រទេស​ចិន។ ដូច្នេះ​នៅពេលដែល​កម្ពុជា ត្រូវបាន​អនុគ្រោះ​ពន្ធចំពោះ​ការនាំ​ទំនិញ​ចេញ ទៅ​ទីផ្សារ​ប្រទេស​ចិន បណ្តា​ក្រុមហ៊ុន​ដែល​រង​នូវ​សំពាធ​ទាំងនោះ នឹង​ពិចារណា​ផ្លាស់ប្ដូរ​ទីតាំង​ផលិត​របស់ខ្លួន​ចូលមក​កម្ពុជា​ជាក់​ជាមិនខាន។

ក្រៅពីនេះ​កម្ពុជា ក៏​ត្រៀម​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ដូចជា កូរ៉េ ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​ជាដើម ដោយនៅ​មិនទាន់​រាប់​ប​ញ្ជូ​ល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ដែលជា​ទីផ្សារ​ដ៏​ធំ​លើ​ពិភពលោក​នោះ​ផងដែរ។

លោក​ឧកញ៉ា​លឹម ហេង​បា​នប​ញ​ញ​ជាក់​ឱ្យដឹងទៀតថា បើទោះជា​កម្ពុជា​ត្រូវ​បាត់បង់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ​កម្ពុជា​ទទួលបាន​ការអនុគ្រោះ​ពន្ធ GSP ពី​ចក្រភព​អង់គ្លេស ហើយ​តាមរយៈ​ចក្រភព​អង់គ្លេស ក៏​នឹង​នាំយក​ទំនិញ​របស់​កម្ពុជា​បន្ត​ចែកចាយ​ទៅក្នុង​ទីផ្សារ​អឺរ៉ុប​ដូចគ្នា ដូច្នេះ​កម្ពុជា​នៅតែ​មិន​ទទួលរង​នូវ​ផលប៉ះពាល់​នោះទេ។

លោក​បញ្ជាក់ថា “ជាធម្មតា​នៅពេល​ដែលមាន​ក្រុមហ៊ុន​អន្តរជាតិ ចូលមក​វិនិយោគ​កាន់តែច្រើន កម្ពុជា​ក៏​ទទួលបាន​ផល​ចំណូល​ច្រើន​ដូចគ្នា។ យើង​គិត​ត្រឹ​ត​តែ​ជា​ប្រទេស​ផ្តល់​សេវា នៅពេលដែល​គេ​ចូលមក​វិនិយោគ គេ​ត្រូវការ​ទីតាំង គេ​ត្រូវ​សេវា​ដឹកជញ្ជូន ក៏ដូចជា​កម្លាំង​ពលកម្ម ដែល​ទាំងអស់នេះ​សុទ្ធតែ​ជាការ​ផ្តល់នូវ​ផ្តល់​ប្រយោជន៍ ហើយ​យើង​ក៏​អាច​កើនឡើង​នូវ​ចំណេះ ជំនាញ​បច្ចេកទេសថ្មីៗ ពី​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនោះ​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here