ស្ពាន​មិត្តភាព​កម្ពុជា ចិន​ត​ភ្ជាប់​ស្រុក​ស្ទឹងត្រង់ និង​ក្រូចឆ្មារ​បាន​ត​ភ្ជាប់​រួចហើយ តែ​មិនទាន់​ដាក់​ឲ្យ​ដំណើរការ

0

ដោយ​ស៊ីវ ម៉េង

កំពង់ចាមៈ ស្ពាន​មិត្តភាព​កម្ពុជា ចិន ឆ្លងកាត់​ទន្លេមេគង្គរ​វាង​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម និង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​បាន​ត​ភ្ជាប់​រួចហើយ ប៉ុន្តែ​មិនទាន់​ដាក់​ឲ្យ​ដំនើរ​រ​នៅឡើយ​ទេ។

- Video Advertisement -

ការស្ថាបនា​ស្ពាន​នព បានសម្រេច​ប្រមាណ៩៥ភាគរយ​ហើយ នៅឡើយ​តែ​ការចាក់​កៅស៊ូ​លើ​ស្ពាន និង​រៀបចំ​បង្កាន់ដៃ ដើម្បី​លំអរ​ស្ពាន ក៏ដូចជា​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ។

សំណង់​ស្ពាន​មិត្ត​កម្ពុជា – ចិន ឆ្លងកាត់​ទន្លេមេគង្គ ត​ភ្ជាប់​រវាង​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម និង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ទំហំ​ទឹកប្រាក់៥៧លាន​ដុល្លារ​អាមេរិក។

ស្ពាន​នេះ​មាន​ប្រវែង​សរុប១១៣១ម៉ែត្រ និង​ទទឹង១៣.៥០ម៉ែត្រ មាន​កម្ពស់​ពី​ផ្ទៃ​ទឹក១៥ម៉ែត្រ។ ស្ពាន​នេះ​បានចាប់ផ្ដើម​ដំណើរការ​សាងសង់ នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា។

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នេះ នៅ​ត្រើយ​ខាងលិច​ស្ថិតនៅ​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមាន​ផ្លូវ​ត​ភ្ជាប់​ពី​ក្បាលស្ពាន ត្រូវបាន​ពង្រីក​ធំ​ទូលាយ​ក្រាល​កៅស៊ូ និង​មាន​រង្វង់​មូល​ត​ភ្ជាប់​ដោយ​ផ្លូវ​ខ្វាត់ខ្វែង​ទៀតផង។ អាជ្ញាធរខេត្ត កំពុងតែ​យកចិត្តទុកដាក់ បាន​ចុះ​ដោះស្រាយ​ពី​ផលប៉ះពាល់​នានា នៅតាម​ដងផ្លូវ ជាមួយនឹង​ប្រជាពលរដ្ឋ​រួចរាល់ និង​ផ្លូវត្រូវ​ពង្រីក​ឱ្យ​ធំ​ជាង​មុន ត​ភ្ជាប់​មក​ផ្លូវ​លេខ៧១ រហូតដល់​ស្រុក​ចំការលើ។

តាមរយៈ​វត្ត​មាននៃ​ស្ពាន​មួយ​នេះ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងនាម​ជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​រវាង​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ក្នុង​ការដឹក​កសិផល និង​វិស័យផ្សេងៗ ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​កាន់តែ​ប្រសើរឡើង ដោយ​ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ក៏​អាច​ដឹកទំនិញ​ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​នេះ​បែងចែក​ទៅតាម​បណ្តា​ខេត្ត​ដទៃទៀត ក៏ដូចជា​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ បាន​យ៉ាង​ស្រួល។

រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ នៅ​ខេត្តក្រចេះ​នាពេលខាងមុខ​ផងដែរ ដែល​គម្រោង​នេះ​បាន​សិក្សា​រួចហើយ រង់ចាំតែ​ពេលវេលា​បើក​ការដ្ឋាន​សាងសង់​នាពេលខាងមុខ​ប៉ុណ្ណោះ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here