ឥណទានក្នុងវិស័យធនាគារបានកើនឡើងដល់៣៧,៣ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើកើនដល់៣៣,៨ពាន់លានដុល្លារ

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាស្ដីពីការអភិវឌ្ឍវិស័យធនាគារក្នុងរយៈពេល៥ឆ្នាំចុងក្រោយចាប់តាំងពីឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២០ ទំហំឥណទាន និងប្រាក់បញ្ញើមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។

តាមរយៈរបាយការណ៍ដដែលបានបង្ហាញថា កាលពីឆ្នាំ២០១៦ ឥណទានក្នុងវិស័យធនាគារមានប្រមាណ៨៥ភាគរយនៃផលិតផលក្នុងស្រុកសរុប និងប្រាក់បញ្ញើមានប្រមាណ៧៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ដោយឡែក ឆ្នាំ២០១៧ ឥណទានបានកើនឡើង៩១ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយប្រាក់បញ្ញើក៏បានកើនឡើងដល់៨៦ភាគរយនៃផលិតផលក្នុងស្រុកសរុប។

អ្វីដែលគួរឱ្យកត់សម្គាល់គឺរហូតមកដល់ឆ្នាំ២០២០ ទ្រព្យសកម្មសរុបនៃវិស័យធនាគារមានរហូតដល់១៨៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ឥណទានមានប្រមាណ ១១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប និងប្រាក់បញ្ញើមាន១១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយឥណទានអតិថិជនបានកើនឡើងប្រមាន១៤,៨ភាគរយ គិតជាទឹកប្រាក់ ៣៧,៣ភាគរយ ប្រាក់បញ្ញើអតិថិជនមានកំណើន១៥,៤ភាគរយ និងកើនឡើងដល់៣៣,៨ពាន់លានដុល្លារអាមេរិក ខណៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន១៥,៧ភាគរយ គឺកើនឡើងដល់៥៩,៤ភាគរយ ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានមានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២០នេះ បើទោះបីជាកម្ពុជា ជួបវិបត្តិដោយសារកូវីដ១៩ ក្ដី តែវិស័យធនាគារបានហែលឆ្លងផុតក្នុងវិបត្តិនេះដោយចូលមកកាន់ឆ្នាំ ២០២១ ។

លោកបណ្ឌិតបន្ថែមថា ក្នុងឆ្នាំ ២០២០ ធនាគារទាំងអស់ឃើញថានៅតែមានប្រាក់ចំណេញ តែប្រាក់ចំណេញនោះមិនច្រើនទេ ជាក់ស្ដែងធនាគារអេស៊ីលីដា ក៏មានការរីកលូតលាស់ប្រមាណ១៥ភាគរយដែរក្នុងឆ្នាំ ២០២០ ។ ការរីកលូតលាស់នេះ គឺបានមកពីការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ដូចជាការជួយអនុគ្រោះនានាដល់ប្រតិបត្តិករធនាគារ និងការរៀបចំឥណទានឡើងវិញជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here