ដោយ:គង់ សូរិយា
ភ្នំពេញៈ អ្នកទិញលំនៅដ្ឋានក្នុងបុរីមួយចំនួន បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ទាក់ទងប័ណ្ណកម្មសិទ្ឋគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួន ដែលពួកគេប្រឈមបញ្ហានឹងការលក់ផ្ទះមិនចេញ ឬមានបញ្ហាក្នុងការផ្ទេរលំនៅដ្ឋានរបស់ខ្លួន ទៅអ្នកដទៃទៀតពេលត្រូវការលក់ឬដូរលំនៅដ្ឋានរបស់ខ្លួន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យលោកង៉ែត ជូបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរសាកសួរម្ចាស់បុរីទាក់ទងនឹងប្លង់លំនៅដ្ឋានដែលខ្លួនបានទិញ ថាជាប្លង់រ៉ឹងឬជាប្លង់ទន់ ព្រោះបើប្លង់រ៉ឹងអ្នរោះបើប្លង់រ៉ឹងទាមទារថាជាប្លង់រ៉ឹងឬជាប្លង់ទន់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរីគួរសាកសួរម្ចាស់បុរីទាកទិញត្រូវទាមទារការកាត់ប្លង់ផ្លូវការ និងធ្វើឡើងតាមនិតិវិធីច្បាប់ ហើយការបង់ថ្លៃសេវាកម្មនៃការរត់ប្លង់កម្មសិទ្ឋ អាស្រ័យលើការចចារវាងភាគីអ្នកលក់ និងអ្នកទិញ។
លោកបន្តថា មានករណីខ្លះម្ចាស់គ្រប់គ្រងបុរី ឬអ្នកសាងសង់ផ្ទះល្វែងលក់ មានប្លង់មេរបស់ខ្លួន និងមិនបានផ្ទេរកម្មសិទ្ឋរបស់ខ្លួន ដល់អ្នកទិញលំនៅដ្ឋានរបស់ខ្លួននោះទេ គឺធ្វើប្លង់ជូនអ្នកទិញត្រឹមអាជ្ញាធរមូលដ្ឋានខ័ណ្ឌ ឬស្រុកប៉ុណ្ណោះ។
នៅពេលមានបញ្ហាគំរោងបែបនេះ អ្នកទិញលំនៅដ្ឋានមិនអាចលក់ផ្ទះរបស់ខ្លួនបានទេ គឺត្រូវតម្រូវឲ្យម្ចាស់ឬអ្នកអភិវឌ្ឍន៍មកកាត់ប្លង់ជូន ដែលត្រូវបង់ពន្ឋជូនខាងពន្ឋដា ហើយមានម្ចាស់បុរីខ្លះខិលខូច មិនព្រមកាត់ប្លង់ជូនអ្នកទិញឡើយ ដោយទាមទារឲ្យអ្នកទិញឬម្ចាស់ផ្ទះថ្មីបង់លុយមួយចំនួនដល់ខ្លួន ទើបព្រមផ្ទេរកម្មសិទ្ឋជូនម្ចាស់លំនៅដ្ឋានដែលបានទិញផ្ទះពីគំរោងរបស់ខ្លួន។
លោកង៉ែត ជូបានបន្តថា ហេតុនេះអ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរតែរួបរួមគ្នាដើម្បីមានសម្លេងរ៉ឹងមាំ ដែលអាចធ្វើការតវ៉ាជាមួយម្ចាស់បុរី ឬសំណង់លំនៅដ្ឋានដែលខ្លួនបានទិញ ដើម្បីទទួលបានប្លង់កម្មសិទ្ឋស្របច្បាប់ជាប័ណ្ណកម្មសិទ្ឋ ដែលទទួលស្គាល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរាជធានី ខេត្តដែលខ្លួនរស់នៅ។
លោកបន្តថា បច្ចុប្បន្នមានម្ចាស់លំនៅដ្ឋានមួយចំនួន មិនអាចលក់ផ្ទះឬផ្ទេរកម្មសិទ្ឋបាន ដោយសារបញ្ហាខាងលើនេះ ហើយក្នុងករណីចង់ផ្ទេរឬលក់ទៅម្ចាស់ថ្មីត្រូវទាក់ទងជាមួយម្ចាស់បុរី និងធ្វើការជាមួយអាជ្ញាធរ ដែលមាននិតិវិធីស្មុគ្រស្មាញនិងត្រូវបង់ពន្ឋជូនអគ្គនាយកដ្ឋានពន្ឋដាជាច្រើនដង និងត្រូវចំណាយអស់ប្រាក់ច្រើនដែលជារឿងមិនគួរឲ្យកើតមាននោះទេ៕