ដោយៈ រ៉ាណេត
ភ្នំពេញៈ ការបង្កើតគម្រោងវិនិយោគចាំបាច់ ត្រូវតែប្រកាសអំពីគម្រោងវិនិយោគដល់អាជ្ញាធរមានសមត្ថកិច្ច របស់រដ្ឋាភិបាលបានដឹងជាមុនផងដែរ ដើម្បីធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ លើគម្រោងវិនិយោគនោះឲ្យបានត្រឹមត្រូវថា តើតំបន់វិនិយោគនោះមានការអនុញ្ញាត្តិឲ្យវិនិយោគ ឬមិនអនុញ្ញាត្តិនៅលើដែនដីកាន់កាប់របស់ខ្លួន។
ដើម្បីអាចបង្កើតគម្រោងវិនិយោគបាន អ្នកវិនិយោគ ឬវិនិយោគិនត្រូវអនុវត្តវិធានវិធានទូទៅ (ក) វិធានពិសេស (ខ) និងបែបបទនៃការប្រកាសសុំ និងការសម្រេចជាមុន(គ)។
ក.វិធានទូទៅ
ជាទូទៅដើម្បីបង្កើត និងចុះបញ្ជីវិនិយោគ ត្រូវអនុវត្តន៍តាមគោលការណ៍ អនុញ្ញាត និងប្រកាសជាមុន។ អ្នកស្នើសុំត្រូវធ្វើការសុំចុះបញ្ជីរ នៅក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតឲ្យមាននីតិបុគ្គលជាមុនសិន តាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
វិនិយោគិន ត្រូវរងចាំការចេញអជ្ញាប័ណ្ណ ដើម្បីស្របតាមគតិយិត្តបានត្រឹមត្រូវ។ វិធានទូទៅនេះ អនុវត្តចំពោះការវិនិយោគ ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ខ.វិធានពិសេស
វិធាននេះ សម្រាប់អនុញ្ញាតទៅលើគម្រោងវិនិយោគទុនណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចចុះបញ្ជី លើគម្រោងវិនិយោគបាន តាមរយៈច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត សម្រេចចុះបញ្ជីលើគម្រោងវិនិយោគ ដែលមានទុនចាប់ពី២លានដុល្លាអាមេរិកចុះក្រោម បានត្រឹមត្រូវតាមច្បាប់វិនិយោគឆ្នាំ១៩៩៤ ។
គ.បែបបទនៃការប្រកាសសុំ និងការសម្រេចជាមុន
ការដាក់ពាក្យសុំ និងការបង់ថ្លៃត្រូវអនុវត្តតាមគំរូ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យស្តីពី វិសោធនកម្មច្បាប់ស្តីពីវិនិយោគ; និងត្រូវបង់ថ្លៃចុះបញ្ជី និងសេវាចំនួន៧លានរៀល។
ត្រូវបញ្ជាក់ពីសកម្មភាពអនុវត្តនន៍គម្រោងវិនិយោគ ដូចជា ការលើកលែងពន្ធលើប្រាក់ចំណេញ និងការស្នើសុំលើកទឹកចិត្តផងដែរ៕