ដោយៈរ៉ាណេត
ភ្នំពេញៈ ដើម្បីទទួលបានកម្ចីពីធនាគារ ដែលមានអត្រាការប្រាក់សមរម្យ អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកដែលរកស៊ីក្នុងវិស័យណាមួយ ត្រូវប្រមូលទិន្នន័យឬ ព័ត៌មានឱ្យបានច្រើនពីធនាគារនានា ព្រោះធនាគារនីមួយៗមានអត្រាការប្រាក់ខុសៗគ្នា។
លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យថ្លែងថា អ្នកដែលមានលុយឱ្យយើងខ្ចី (ធនាគារ) មិនមែនជាអ្នកមានប្រៀបលើយើងនោះទេ អ្នកនោះគឺជាអ្នកលក់នូវផលិតផលរបស់ខ្លួន និងជាអ្នកត្រូវការអតិថិជនប៉ុណ្ណោះ ។ ក្នុងនាមយើងម្នាក់ៗ ជាម្ចាស់អាជីវកម្ម អ្នកវិនិយោគ និងអ្នករកស៊ី គឺជាអតិថិជនរបស់របស់គេ ក្នុងការបង់ការប្រាក់ឱ្យគាត់ ឬទិញផលិតរបស់គាត់ប៉ុណ្ណោះ។
លោកបន្ថែមថា ភាគីទាំងពីរ គឺមានភាពស្មើគ្នា នៅក្នុងការចចារនិងពិគ្រោះយោបល់ជាមួយគ្នា ហើយអ្នកខ្លះមានការការភ័យខ្លាច ចំពោះធនាគារ ដែលខ្លាចមិនអោយខ្ចីលុយដើម្បីយកមកវិនិយោគ ឬធ្វើអាជីវកម្ម។ តាមពិតទៅ មកពីយើងគ្មានទំនុកចិត្តក្នុងការទំនាក់ទំនងចចារជាមួយធនគារទេ។
លោក ង៉ែត ជូ បញ្ជាក់ថា ចំណុចទី ១ យើងត្រូវមានជំនឿចិត្តជាមុនសិន ទី២ មិនត្រូវចចារជាមួយធនាគារណា ដែលយើងធ្លាប់ធ្វើការជាមួយនោះទេ គឺយើងគួរធ្វើការទំនាក់ទំនងក្នុងរូបភាពមួយ (Lady Shopping) ។
លោក ង៉ែត ជូ ពន្យល់ថា “នៅពេលដែលគាត់ដើរផ្សារ ជាស្រី្ត គឺមិនអាចឱ្យអ្នកលក់កោគាត់បានទេ គឺគាត់បានប្រមូលព័ត៌មានបានច្រើន ពោលគឺចេញពីហាងមួយទៅហាងមួយទៀត” ។
ក្នុងន័យនេះ ដើម្បីទទួលបានកម្ចីធនាគារ ដែលមានអត្រាការប្រាក់សមរម្យ យើងត្រូវតែធ្វើស្តាយ Lady Shopping គឺយើងត្រូវប្រមូលព័ត៌មានពីធនាគារនានា ឱ្យបានច្រើន មុននឹងសម្រេចិត្តខ្ចី ព្រោះធនាគារនីមួយៗមានលក្ខខន្ធកម្ចីផ្សេងៗគ្នាច្រើន ។ ដូចជារយៈពេលផ្តល់កម្ចី និងអត្រាការប្រាក់ ទ្រព្យធនា និងលក្ខខណ្ឌផ្អែកលើលំហូរសាច់ប្រាក់ជាដើម។
នៅពេលយើងប្រមូលព័ត៌មានបានហើយ យើងត្រូវធ្វើកាប្រៀបធៀប ចុងក្រោយយើងអាចសម្រេចថា ធនាគារណាដែលមានលក្ខខន្ធសមស្របណាសម្រាប់យើង។
ក្រៅតែពីយុទ្ធសាស្ត្រនៃ Lady Shopping យើងគួរតែពិនិត្យមើលទៅលើធនាគារថ្មីៗ ព្រោះ ធនាគារថ្មីៗ ស្រេកឃ្លាន ក្នុងការទទួលយកនូវអតិថិជនខ្លាំងណាស់ ព្រោះគាត់ត្រូវការលក់ផលិតផលរបស់គាត់ និងធនាគារណាដែលមិនសូវល្បី ក៏គួរពិចារណាផងដែរ ព្រោះ ធនាគារដែលមិនល្បីនេះ ពួកគេដាក់ខ្លួនបន្តិច និងមានភាពបត់បែន ដើម្បីបញ្ចេញនូវផលិតផលរបស់ខ្លួនឱ្យបានច្រើន និងមួយវិញទៀត យើងក៏គួគិតគូទៅលើមីក្រូហិរញ្ញវត្ថុ ដែលបំឡែងខ្លួនទៅជាធនាគារ ដែលអាចមានភាបែបបត់ខ្លួន ដើម្បីទទួលបានអតិថិជន៕