តើ​ការវិវត្ត​នៃ​សេដ្ឋកិច្ចកម្ពុជា និង​អចលនទ្រព្យ​កម្ពុជា​មានដំណើរ​យ៉ាងដូច​ម្តេច?

0

ដោយៈ​ឡោ វិចិត្រ

ភ្នំពេញៈ រយះពេល​ពី​ទស្សវត្សរ៍​ចុងក្រោយ​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​បានសម្រេច​ជា​មធ្យម7% គិត​ចាប់ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០១៨គឺ​ក្រោយរ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​បាន​នាំមក​នូវ​សមាហរណកម្ម នៃ​កងទ័ព​ទាំងអស់​លើ​ផ្ទៃដី​កម្ពុជា​ក្រោម​រាជរដ្ឋាភិបាល​ជាតិ​តែមួយ ដែល​នាំ​ឲ្យ​មាន​សន្តិភាព​ពេញលេញ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

កម្ពុជា​បាន​ក្លាយជា​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា ASEAN នា​ថ្ងៃទី៣០កុ​ម្ភះ១៩៩៩ ដែល​នៅពេលនោះ​កម្ពុជា​ជា​កូនពៅ នៃ​សមាគម​តំបន់​មួយ​នេះ។

កំណើនសេដ្ឋកិច្ច​កម្ពុជា​ជា​មធ្យម7% ចាប់ពី​ឆ្នាំ១៩៩៨ បានធ្វើ​ឲ្យ​សមាជិក​ចុងក្រោយ​នៃ Asean នាពេល​នោះបាន​ក្លាយជា​ប្រធាន ដឹកនាំ​សមាគម​ក្នុង​តំបន់​ពេញ​មួយឆ្នាំ​នៅ​ឆ្នាំ២០០២ និង២០១២ដែល​ប្រ​រ​ព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ។

បន្ទាប់ពី​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ នា​ចុងឆ្នាំ១៩៩៨ កម្ពុជា​ក៏បាន​ក្លាយជា​សមាជិក​អង្គ​ការពា​ណិ​ជ្ចក​ម្ម​ពិ ភព​លោក​ហៅ​កាត់ WTO នា​ឆ្នាំ២០០៤ ។

កត្តា​សន្តិភាព និង​ការចូលរួម​ជា​សមាជិក​នៃ​អង្គការ ក្នុង​តំបន់​និង​អន្តរជាតិ​បានធ្វើ​ឲ្យ​កម្ពុជា លេញ​មុខ​លេញ​មាត់​សារជាថ្មី​ម្តងទៀត លើ​ឆាក​អន្តរជាតិ និង​មា​នក​ត្តិ​យស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល Asean នា​ឆ្នាំ ២០០២ និង ២០១២ ដែលមាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​អង្គប្រជុំ។

សន្តិភាព និង​ការពង្រីក​ទំហំ​ពា​ណិ​ជ្ចក​ម្ម​ទ្វេភាគី ចតុ​ភាគី និង​ពហុភាគី​រវាង​កម្ពុជា​និង​ប្រទេសជិតខាង និង​ប្រទេស​នៅក្នុង​តំបន់ បានធ្វើ​ឲ្យ​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម៧% រយះពេល២០ឆ្នាំ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​សេដ្ឋកិច្ច ដែលមាន​សន្ទុះ​ខ្លាំងជាងគេ​នៅក្នុង​តំបន់។

វិស័យ​អចលនទ្រព្យ​កម្ពុជា ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យផ្សេងៗទៀត ដែល​ទទួលបាន​ការរីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ​ព្រមទាំង​សមាហរណកម្ម​សេដ្ឋកិច្ច។

កំណើនសេដ្ឋកិច្ច​ជាង២ទស្សវត្សរ៍​ចុងក្រោយ ក៏បាន​នាំមក​នូវ​កំណើន​ប្រាក់ចំណូល​របស់​ប្រជា​កម្មករ ដែល​ប្រកបការងារ​ក្នុង​វិស័យ​កាត់ដេរ រហូតដល់៨០០,០០០នាក់​ដែល​កត្តា​នេះ​ផងដែរ បាន​ជុំរុញ​ឲ្យ​មាន​កំណើន នៃ​ចំនួន​ឃ្លាំង​និង​រោងចក្រ​ទៅតាម​តំបន់នីមួយៗ ក៏ដូចជា​កំណើន​នៃ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​បង​ប្អូន​កម្មករ កម្ម​ការ​នី ដែលមាន​ប្រា​កំ​ចំណូល​ថេរ ដើម្បី​ទិញ​ផ្ទះ​ជំនួស​ការជួល​ផ្ទះ​វិញ។

វិស័យ អចលនទ្រព្យ​ផ្នែក​បុរី​តម្លៃ​សមរម្យ ចាប់ផ្តើម​រីកចម្រើន​ព្រមទាំង​ដី​ឧស្សា​កម្ម​ដែលមាន​ទីតាំង​សមស្រប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​បឋម ដូចជា ទឹក និង​ភ្លើង​ទៅដល់​បាន​ក្លាយជា​តំបន់ ដែលមាន​ការអភិវឌ្ឍ​លឿន នោះ​គឺជា​ពេលដែល​វិស័យ​អចលនទ្រព្យ​កម្ពុជា​ចាប់ផ្តើម ក្នុង​ជំហាន​ដំបូង​ប្រកបដោយ​ក្តីសង្ឃឹម​និង​ពន្លឺ​ចែងចាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here