តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ផ្តើម​ឡើងថ្លៃ​បន្ទាប់ពី​ការស្ថាបនា​ផ្លូវកំពុង​សាងសង់​យ៉ាងសកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ មន្ត្រី​ជំនាញ​បាន​អះអាងថា ដី​នៅតាម​បណ្តោយ​ជាតិ​លេខ៥ ចាប់ពី​ព្រែកក្តាម​រហូត​ល់ ក្រុង​ប៉ោយប៉ែត​កំពុងតែ​ឡើងថ្លៃ​បន្តិចម្តងៗ ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ពង្រីក​ផ្លូវជាតិ​មួយ​នេះ ឲ្យ​ទៅជា៤គន្លង​សម្រាប់​ដឹកជញ្ជូន និង​សកម្មភាព​ពា​ណិ ជ្ជ​កម្ម​នានា។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​ឈឹម ផល្លា​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ពេលថ្មីៗនេះ​ថា  ដីធ្លី​នៅតាម​ផ្លូវ​នេះ​ឡើងថ្លៃ​រួចទៅហើយ​ចាប់តាំងពី​ឆ្នាំ២០១១ម្លេះ តែ​តម្លៃ​វិញ​មានភាពខុសៗគ្នា អាស្រ័យ​ទៅតាម​តំបន់នីមួយៗ ដូចជា តំបន់​ទី​រួម​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង​ជាដើម​មានតម្លៃ​ផ្សេង និង​តំ​ម្លៃ​ដី​តំបន់​តំបន់​ធម្មតា​មានតម្លៃ​ផ្សឹ​ង​ទៅ” ។

តែ​យ៉ាងណាក៏ដោយ លោក​មិន​បា​ញ្ជា​ក់ថា​តម្លៃ​ដី​ដំបន់នីមួយៗ មានតម្លៃ​ប៉ុន្មាន​ជាក់លាក់​នោះទេ។

លោក​ឈឹម ផល្លា បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​រល់​នៅ​សង់ខា​ផ្លូវជាតិ​លេខ ៥ កំពុទ​ទួលបាន​ផល​ច្រើន ពី​ការ​ការលក់​ដី​របស់​ពួកគាត់ និង​ការធ្វើជា​អាជីវកម្ម​ផ្សេង​ផងដែរ។ ការពង្រីក​ផ្លូវ​នេះ គឺ​ដើម្បី​ត​ភ្ជាប់​ផ្លូវ​អាស៊ាន-ហាយ​វេ ឆ្លងកាត់​ព្រំដែន​ថៃ ហើយ​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន កំពុង​កំ​ព​ន្លឿ​ន​ការស្ថាបនា និង​ពង្រីក​ផ្លូវ​នេះ ។ ម្យ៉ាងទៀត រដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​ដោះស្រាយ​ផលប៉ះពាល់ ដែល​នោះ​សេសសល់​ខ្លះ ជូន​ប្រជាពលរដ្ឋ​ដែលរ​ស់អម​សង់ខាង​ផ្លូវ​នេះ តែ​មិន​ច្រើន​នោះទេ។

លោក Horinouchi Hidehisa អ​តី​តៈ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បង្ហោះ​តាម​ទំព័រ​បណ្តាញ​សង្គម របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន ជួសជុល​កំណាត់​ផ្លូវជាតិ ពី​ព្រែក​ក្តាម​ដល់​ប៉ោយប៉ែត​ប្រវែង ៣៦៨.៧គីឡូម៉ែត្រ និង​សំណូមពរ​ប្រជាពលរដ្ឋ​កម្ពុជា បង្កើត​ការយកចិត្តទុកដាក់​ពេលធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ៥នេះ។

លោក​បន្តថា “ការជួសជុល​កំណាត់​ផ្លូវជាតិ​លេខ៥ នឹងត្រូវ​បង្កើន​ពី​ស្ថានភាព​ប​ច្ចុ  ប្បន្ន​ដែលមាន​តែ២គន្លង ទៅជា៤គន្លង និង​មាន​ប្រវែង​សរុប ៣៦៨,៧គីឡូម៉ែត្រ ចាប់ពី​ក្រុង​ប៉ោយប៉ែត មកដល់​ព្រែក​ក្តាម” ។

ការពង្រីក​ស្ថាបនា​ផ្លូវជាតិ៥នេះ ស្ថិតក្នុង​គម្រោង​កែលំអ​ផ្លូវជាតិ​លេខ៥ (National Road No.5 Improvement Project) ដែល​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជា​កម្ចី​មក​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ៥ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដែល​ហៅ​កាត់​ថា JICA ។  ការស្ថាបនា​ផ្លូវ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ ហើយ​កំណាត់​ផ្លូវ​មួយចំនួន​នឹងត្រូវ​បិទ​ហេតុនេះ។

ឯកអគ្គ​ទូត​ជប៉ុន បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ​នៅលើ​ផ្លូវ៥ មេត្តា​យោគយល់​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ជាមួយ​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​ការធ្វើដំណើរ​ដោយ​សុវត្ថិភាព​ទាំងអស់គ្នា។

ការពង្រីក​ផ្លូវ​នេះ នឹងធ្វើ​ឡើង​ដោយ​វាង​ទីប្រជុំជន​ស្រុក​ឧ​ត្តុ​ង ក្រុង​កំពង់ឆ្នាំង ក្រុង​ពោធិសាត់ ក្រុង​បាត់ដំបង និង​ក្រុង​សេរី​សោភ័ណ នៃ​ខេត្តបន្ទាយមានជ័យ។

លោក​ហេង សុខ​គង់​រដ្ឋលេខាធិកា​រ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កន្លងមក​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​តំបន់​ជាប់​ផ្លូវជាតិ​លេខ៥ ជា​សួន​ឧស្សាហកម្ម ដើម្បី​ទទួលបាន​ផលប្រយោជន៍ ពី​ខ្សែចង្វាក់​ត​ភ្ជាប់​តំបន់​អាស៊ាន។

លោក​បន្តថា “ផ្លូវជាតិ​លេខ៥ ត​ភ្ជាប់​ពី​ប្រទេស​ថៃ ឆ្លងកាត់​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ១ ហេតុនេះ​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លង កាត់​តំបន់​ភាគខាងត្បូង​នៃ​ខ្សែ​របៀង​អាស៊ាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here