ដោយ : គង់ សូរិយា
ភ្នំពេញ : មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Eastland Development បានសម្រេចជ្រើសរើសក្រុមហ៊ុន CBRE Cambodia ជាភ្នាក់ងារជួលផ្តាច់មុខសម្រាប់គំរោងនេះ។
គំរោងនេះ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ East Commercial Center ជាគំរោងការិយាល័យ និងអាផាតម៉ិនទំនើបលើកតំបូងនៅទីក្រុងភ្នំពេញរបស់ Yue Tai Group ដែលមានផ្ទៃក្រឡាទំហំ១៥,០០០ម៉ែត្រការ៉េ។
លោក Sam Yang នាយកប្រតិបត្តិក្រុមហ៊ុន Eastland Development និងជាអនុប្រធានក្រុមហ៊ុន Yuetai Holding បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយអ្នកនាងអាន សុធីតាកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីបានពិចារណាយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ យើងបានជ្រើសរើស CBRE Cambodia ជាដៃគូរបស់យើង ក្នុងការជួលអាគារការិយាល័យដ៏សំខាន់មួយនេះ។លោកបន្តថា ផ្តើមចេញពីគំរោងដែលយើងបានរចនានិងសាងសង់ East Commercial Center ជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម ដែលមានជំនាញវិជ្ជាជីវៈ ដោយផ្តោតពិសេសលើការផ្តល់សេវាកម្មកម្រិតខ្ពស់ និងបរិក្ខាទំនើបដែលមានគោលបំណងផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន។
លោកបន្តថា “យើងជឿជាក់ថាការយល់ដឹងផ្នែកបច្ចេកទេសរបស់ CBRE Cambodia និងក្រុមជំនាញផ្នែកផ្តល់សេវាកម្មការិយាល័យ នឹងជួយបំពេញនូវចក្ខុវិស័យរបស់ East Commercial Center”។
នាយករងនិងជាប្រធានសេវាកម្មការិយាល័យ ប្រចាំក្រុមហ៊ុន CBRE Cambodia លោក James Hodge បានមានប្រសាសន៍ថា គំរោងនេះតំណាងឲ្យភាពបត់បែននិងទាក់ទាញ និងចំណាប់អារម្មណ៍របស់អាជីវកម្មក្នុងស្រុក ជាពិសេសចំពោះក្រុមហ៊ុននិងសហគ្រិនដែលកំពុងដំណើរការ និងមានភាពរីកចម្រើន។ លើសពីនេះគំរោងនេះនឹងមានការ ផ្តល់សេវាកម្មអាផាតម៉ិន សម្រាប់ប្រជាជនក្នុងស្រុក។
លោកបន្តថា “ខណៈពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ កំពុងបន្តមានភាពរ៉ឹងមាំ ទីតាំង និងការផ្តល់សេវាកម្មការិយាល័យដែលមានគុណភាពខ្ពស់ គឺមានសារៈសំខាន់បំផុតសម្រាប់ក្រុមហ៊ុន CBRE Cambodia”៕