ទោះជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ តែ​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅតែ​បន្ត

0

ដោយ:គង់ សូរិយា

ភ្នំពេញ: ទោះបី​វា​ជា​ថ្ងៃ​ទីមួយ​នៃ​ពិធីបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​យ៉ាងណាក្តី  ក៏​អនុគណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ នៅតែ​ប​វន្ត​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ។

ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី១៤ មេសា​នេះ គណៈកម្មការ​វ៉ាក់សាំង​ខ័​ណ្ឌ​ដូនពេញ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រមាណ២០០នាក់ នៅក្នុង​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន​ភ្នំ​ដ​ដូនពេញ ខណៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅតែ​បំពេញ​បេសកម្ម​ចាក់​វ៉ាក់សាំង​ជូន​ដល់​កម្មករនិយោជិត ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ និង​សមាគម​និយោជក​នៅតាម​រោងចក្រ សហគ្រាស​ជាធម្មតា។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ក្នុងពេល​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ជូន​កម្មករ និយោជិត​នា​ព្រឹក​ថ្ងៃទី១៤ មេសា​នេះ​ថា ដោយសារ​ពេលនេះ នៅ​ទីក្រុង​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ស្ថានភាព​ឆ្លង និង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ កម្មករនិយោជិត និង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​យកចិត្តទុកដាក់ និង​ផ្តល់​អាទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង។

លោក​បន្តថា “ពួកគាត់​ជា​ជន​ងាយ​រងគ្រោះ ងាយ​ឆ្លង និង​ងាយ​ចម្លងជំងឺ​កូ​វីដ១៩បំផុត” ។ លោក​បន្តថា “តាម​គម្រោង​យើង​នឹង​ចាក់​នៅ​តំបន់​វេ​ង​ស្រេង​ឲ្យ​បាន​ពី៧ ទៅ៨ម៉ឺន​នាក់ ក្នុងចំណោម១០ម៉ឺន​នាក់ ដែល​យើង​គ្រោង​ក្នុង​ជំហាន​ទី១ ប៉ុន្តែ​រោងចក្រ​មួយចំនួន ដែល​យើង​បានគ្រោង​រៀបចំ​បើក​ដាក់ឱ្យ​ដំណើរការ ត្រូវបាន​ដកថយ និង​ផ្អាក​ដំណើរការ​វិញ ដោយសារតែ​មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ១៩នេះ” ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​តំបន់​វេ​ង​ស្រេង​ទាំងមូល គឺ​ចាក់​បាន​ប្រមាណ៣ម៉ឺន​នាក់​ដែរ ក្នុងចំណោម​ផែនការ​ដែល​យើង​ចាក់​ឲ្យ​បាន ៨ម៉ឺន​នាក់ នៅក្នុង​តំបន់​ហានិភ័យ​ខ្ពស់​នេះ។

គិត​ចាប់ពី​ថ្ងៃទី៧ រហូត​ត្រឹម​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ចាក់​បាន​ចំនួន ៦៥ ៨២៣នាក់ (បរទេស​ចំនួន២ ៦០៨នាក់) ក្នុងចំណោម​អ្នក​មកចាក់​ចំនួន ៦៨ ១១៩នាក់(បរទេស​ចំនួន ២ ៦២៨នាក់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here