ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកំពុងមានបំណងជួយកសិករកម្ពុជា ក្លាយជាសហគ្រិនភាពស្របពេលដែលវិស័យកសិកម្មកំពុងមានការលូតលាស់ និងទទួលបានទិន្នផលច្រើនក្នុងប្រទេសកម្ពុជា។
លោក មៀច យ៉ាងឌី ប្រធានការិយាល័យទីផ្សារកសិកម្មនាយកដ្ឋានផែនការ និងស្ថិតិក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នៃប្រទេសកម្ពុជាបានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ មិថុនានេះថា “ យើងបង្រៀនកសិករអោយក្លាយជាសហគ្រឹនភាព គឹយើងចង់ផ្លាស់ប្តូរឥរិយាបទកសិករ ពីការធ្វើកសិកម្មសម្រាប់គ្រួសារ ទៅជាកសិករ ពាណិជ្ជករដោយចេះរកស៊ីជួយញដូរដោយខ្លួនឯង។
លោកបន្តថា កន្លងមកកសិករមិនសូវដឺងពីតម្រូវការទីផ្សារ និងមានទំនាក់ទំនងយ៉ាងដូចម្តេចនោះទេ? ប៉ុន្តែនៅពេលទទួលបានចណេះដឹង ពីវគ្គបណ្តុះបណ្តាលពីក្រុមគ្រូបង្គោលនៃក្រុមការងាររបស់ក្រសួងរួច ពួកគនឹងអាចផលិត និងអាចរកទីផ្សារដោយខ្លួនឯង ដោយមិបានចាំបាច់ពឹងពាក់ទៅវិស័យឯកជនឬឈ្មួញកណ្តាលនោះទេ ជាពិសេសប្រាក់ចំណូលរបស់ពួកគេ នឹងកើនឡើងមួយកម្រិតថែមទៀត។
លោកបញ្ជាក់ទៀតថា “កម្មវិធីបណ្តុះបណ្តាលអោយកសិករ ឲ្យក្លាយជាសហគ្រិនភាព ហើយកម្មវិធីនេះនឹងរៀបចំធ្វើនៅក្រមខណ្ឌទូទាំងប្រទេស”។
លោក សឿ សាខន ប្រធានសហគមន៍កសិកម្ម ក្នុងខេត្តកណ្តាល បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបណ្តុះបណ្តាលកសិករ ឲ្យក្លាយជាសហគ្រឹនភាព ដោយលោកចាត់ទុកថា វាមានសារៈខាន់ក្នុងការធ្វើឲ្យកសិករចេះធ្វើជំនួញដោយខ្លួន និងមិនឲ្យឈ្មួញកណ្តាលកេញចំណេញពីកសិករ។ លោកបញ្ជាក់ទៀត នៅពេលកសិករធ្វើបាន ពួកគេនឹងលក់ទៅអោយអ្នកទិញដោយខ្លួនឯងនៅតាមទីផ្សារនានា។
លោកបន្ថែមទៀតថា ការធ្វើបែបនេះបាន នឹងជួយកសិករឲ្យទទួលបាននូវប្រាក់ចំណេញ និងចំណូលចូលច្រើន ជាពិសេសអាចទប់ស្កាក់ពីឈ្មួញកណ្តាលមកកាត់ថ្លៃតាមតែចិត្តរបស់គេបាន៕