ដំណឹងល្អ! ពន្ធដារសម្រេចពន្យារ​ពេល​ការ​បង់ពន្ធ​ដល់​អ្នក​ជាប់ពន្ធ​ក្នុង​ភូមិសាស្រ្ត​បិទ​ខ្ទប់​នៅភ្នំពេញ និងក្រុងតាខ្មៅ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសសម្រេចពន្យារពេលនៃការដាក់ លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមីនា ដល់អ្នក ជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើយោងតាម សេចក្តីជូនដំណឹងថ្មីមួយរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ដើម្បីជាការ សម្រួលដល់ ដំណើរការនៃការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែ សម្រាប់អ្នកជាប់ពន្ធ ដែល ស្ថិតនៅក្នុងប្រភេទអាជីវកម្ម ត្រូវបានអនុញ្ញាតឱ្យ បន្តសកម្មភាព ក្នុងអំឡុងពេលនៃការអនុវត្តវិធាន ការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង អ្នកជាប់ពន្ធ ដែលមិនស្ថិតក្នុងភូមិសាស្រ្ត ដែលត្រូវ បានបិទខ្ទប់ កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិត ប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើ នៅក្នុងខែមេសានេះនឹងត្រូវបានអនុញ្ញាតឱ្យពន្យាររហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

អគ្គនាយដ្ឋានពន្ធដារបន្ថែមថា ដោយឡែកសម្រាប់ អ្នកជាប់ពន្ធដែលស្ថិតក្នុងប្រភេទអាជីវកម្ម ដែលត្រូវ បានហាមឃាត់ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិតប្រកាស និង បង់ប្រាក់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើនៅក្នុងខែ មេសានេះ នឹងត្រូវបានអនុញ្ញាតឱ្យពន្យាររហូតដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

បន្ថែមពីនេះ ក្នុងគោលដៅគាំទ្រដល់ការប្រើប្រាស់ និងផ្តល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំរួចរាល់នូវ ក្រុមការងារសេវាគាំទ្រ (eTax Service) ដើម្បី ដោះស្រាយបញ្ហានានា ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់ គ្រងការដាក់លិខិតប្រកាសតាមអនឡាញ និង មជ្ឈមណ្ឌល Call Center 127 ដើម្បីដោះស្រាយ ឬ ឆ្លើយតបនឹងចម្ងល់ និងបញ្ហានានារបស់អ្នក ជាប់ពន្ធ។

ដោយឡែកក្នុងរយៈពេលនៃការបិទខ្ទប់ អគ្គនាយកដ្ឋានពន្ធដារ សូមជំរុញ និងលើកទឹកចិត្ តឱ្យភ្នាក់ងារសេវាកម្មពន្ធដារ ដែលជួបប្រទះបញ្ហា ប្រឈម ក្នុងការទទួល និងបញ្ជូនឯកសារពីអ្នក ជាប់ពន្ធ ជាអតិថិជនដើម្បីរៀបចំប្រកាស និង បង់ប្រាក់ពន្ធប្រចាំខែ គួរប្រើប្រាស់សារអេឡិចត្រូនិក (E-mail) ឬមធ្យោបាយអេឡិចត្រូនិកនានា ដើម្បីបញ្ជូន និងទទួលឯកសារជាទម្រង់ Soft Copy និងរៀបចំប្រកាស និងបង់ប្រាក់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here