ទោះបីស្ថិតក្នុងដំណាក់កាលបិទខ្ទប់ តែការរីករាលដាលនៅតែមានកម្រិតខ្ពស់

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ទោះបីជាការបិទខ្ទប់បាននិងកំពុងធ្វើក្តី ប៉ុន្តែការរីករាលដាលជំងឺកូវីដ១៩នៅតែបន្តកើនឡើង ដោយទីតាំងជាច្រើនត្រូវបានបិទជាបន្តបន្ទាប់។

ជាក់ស្តែងផ្សារធំទួលសង្កែ(សាំហាន់) នៅតំបន់ទួលគោកត្រូវបានបិទ។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានបិទផ្សារបឹងត្របែកផ្លាហ្សា  ដោយសារមានការរកឃើញអ្នកជំងឺកូវីដ១៩នាព្រឹកថ្ងៃទី១៩មេសានេះ។

ចំណែកនៅក្រុងព្រះសីហនុ បានរកឃើញអ្នកកើតជំងឺកូវីដកើនដល់១២៣នាក់ ដែលភាគច្រើនជាអាជីវករផ្សារលើ នៅថ្ងៃទី១៩ មេសានេះផងដែរ។

ប្រមុខរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ដល់២៨មេសាកន្លងមកនេះ ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩។

ទោះជាយ៉ាងណាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានព្រមានថា កម្ពុជា អាចនឹងពន្យាពេលការបិទខ្ទប់ដល់រយៈពេល២៨ថ្ងៃ ឬយូរជាងនេះអាស្រ័យលើស្ថានភាពនៃការរីករាលដាលជំងឺនេះ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានលើកដៃសំពះអង្វរក ប្រជាពលរដ្ឋម្តងហើយម្តងទៀត ឲ្យអនុវត្តន៍តាមវិធានក្រសួងសុខាភិបាល ពិសេសចូលរួមស្នាក់នៅផ្ទះ បើមិនចាំបាច់ ដើម្បីឲ្យការបិទខ្ទប់់មានប្រសិទ្ឋភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here