ដោយៈគង់ សូរិយា
ភ្នំពេញៈ យោងតាមប្រព័ន្ឋបណ្តាញទំនាក់ទំនងសង្គម ដែលអាចទុកចិត្តបានឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងងបង្ការជំងឺកូវីដ១៩ចំនួន៧,៥លានដូស នៅចន្លោះខែឧសភា និងសីហាខាងមុខនេះ។
យោងតាមពព៌តមានដែល Propertyarea.asia ទទួលបាននៅក្នុងប្រព័ន្ឋតេឡេក្រាមឈ្មោះឯកសារសាធារណៈ ប ន ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជានឹងទទួលបាន វ៉ាក់សាំងចំនួន១,៥លានដូស នៅខែឧសភាខាងមុខនេះ។ ជាមួយគ្នានេះ នៅខែមិថុនាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដរហូតដល់៣លានដូស និង២លានដូសនៅខែកក្កដា និងចំនួន១លានដូសទៀត នៅក្នុងខែសីហាផងដែរ។
ការទទួលបានវ៉ាក់សាំងជាអំណោយក្តី ជាការទិញក្តី ប៉ុន្តែវាជាសេចក្តីសាទររបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ខណៈដែលពិភពលោកកំពុងដណ្តើមវ៉ាក់សាំងគ្នានៅឡើយ។
ប្រជាជនកម្ពុជាបាន និងកំពុងទទួលវ៉ាក់សាំងកើនឡើង និងប្រជាជនកាន់តែច្រើនកំពុងចង់ទទួលបានវ៉ាក់សាំង ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈកាន់តែច្រើន។
រហួតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១,៣លាននាក់ហើយ បានទទូលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបាន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់៕