ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ មេសាកន្លងមកបានបង្ហាញពីផែនទី ដែលត្រូវបានកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង យ៉ាងជាក់ច្បាស់ ជាមួយនឹងការជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា។
តាមរយៈផែនទីបង្ហាញពីតំបន់ ដែលត្រូវបានហាមឃាត់ រួមមានតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលអាចអនុញ្ញាតឱ្យមានការប្រកបអាជីវកម្ម និងចរាចរណ៍នៅក្នុងតំបន់ ប៉ុន្តែតម្រូវអនុវត្តបំរាមគោចរណ៍ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ត្រូវបានកំណត់ដូចខាងក្រោម៖
– តំបន់ក្រហម
១. ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)។
២. ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិរការ ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)។
៣. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ ស្ទឹងមានជ័យទី២.សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ។
៤. ខណ្ឌឬស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ។
៥. ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ។
– តំបន់លឿងទុំ
១. ចំការមន៖ សង្កាត់ទួលទំពូង២បឹងត្របែក,ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦)
២ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្តាល១ និង២ និងផ្សារចាស់
៣. ខណ្ឌ៧មករា៖ សង្កាត់អូរឬស្សី១ ២ និង៣, វាលវង់ និងបឹងព្រលឹត
៤. ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគរ , បឹងសាឡាង (លើកលែងភូមិ១៤ ១៦និង១៧)។
៥. ខណ្ឌដង្កោ៖ សង្កាត់ព្រៃស(លើកលែងភូមិប្រការ), ដង្កោ(លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបូរ)។
៦. ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, ចាក់អង្រែក្រោម និងបឹងទំពុន២
៧. ខណ្ឌឬស្សីកែវ៖ សង្កាត់គីឡូលេខ៦ , ឬស្សីកែវ, ច្រាំងចំបះ១ និងច្រាំងចំរោះ២ ៨. ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, អូរបែកក្អម និងគោកឃ្លាង។
៩. ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២និង៣ និងកាកាបទី១
១០. ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងព្រែកលៀប
១១. ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ(ភូមិព្រែកព្នៅ, កណ្តាល, ផ្សារលិច និងពោធិ៍មង្គល), ពញាពន់(ភូមិធំត្បូង) និងគោករការ(ភូមិគោករការ , មិអណ្តូង, ខ្មែរលើ, ពុទ្រា, ត្រពាំងពោធិ៍ និងភ្លូផ្អែម)។
១២. ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅ១និង ២, ព្រែកប្រា និងនិរោធ (លើកលែងតំបន់បុរីប៉េងហួតបឹងស្នួរ។
១៣. ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកង៣ និងទួលស្វាយព្រៃ១
១៤. ខណ្ឌកំបូល៖ សង្កាត់កន្ទោក (ភូមិកន្ទោកជើង) និងស្ងោរ (ភូមិទូលលៀប)។
– តំបន់លឿង
១ . ចំការមន៖ សង្កាត់ទូលទំពូង១ផ្សារដើមថ្កូវ , និងទន្លេបាសាក់(លើកលែងភូមិ៩ និង១៦)។
២. ដូនពេញ៖ សង្កាត់ផ្សារថ្មី១២ និង៣, បឹងរាំង ចតុមុខ, ជ័យជំនះ, ស្រះចក និងវត្តភ្នំ។
៣. ៧មករា៖ សង្កាត់អូរឬស្សី៤, មនោរម្យ, មិត្តភាព, បឹងព្រលឹត(លើកលែងភូមិ៤ និង៦)។
៤. ទួលគោក៖ សង្កាត់ផ្សារដេប៉ូ១, ២ និង៣, ទឹកល្អក់១,២ និង៣, បឹងកក់១ និង២ ។
៥. ដង្កោ៖ សង្កាត់ពងទឹក, ព្រៃវែង, ក្រាំងពង្រ, សាក់សំពៅ, ជើងឯក, គងនយ, ព្រែកកំពឹស,រលួស, ស្ពានថ្ម និងទៀន។
៦. ឬស្សីកែវ៖ សង្កាត់ស្វាយប៉ាក និងទួលសង្ក២
៧. សែនសុខ៖ សង្កាត់ភ្នំពេញថ្មី, ឃួញ និងក្រាំងធ្នង់
៨. ពោធិ៍សែនជ័យ៖ សង្កាត់ត្រពាំងក្រសាំង, សំរោងក្រោម និងកាកាប២
៩. ជ្រោយចង្វារ ៖ សង្កាត់ព្រែកតាសេក, កោះដាច់, និងបាក់ខែង
១០. ព្រែកព្នៅ៖ សង្កាត់សំរោង ពន្សាំង, ព្រែកព្នៅ(លើកលែងភូមិព្រែកព្នៅ, កណ្ដាល, ផ្សារលិច, ពោធិ៍មង្គល) , ញាពន់ (លើកលែងភូមិធំត្បូង) និងគោករកា(លើកលែងភូមិគោករកា, អណ្ដូង, ខ្មែរលើ, ពុទ្រា,ត្រពាំងពោធិ៍ និងភ្លូផ្អែម)។
១១. ច្បារអំពៅ៖ សង្កាត់វាលស្បូវ, ព្រែកឯង, ក្បាលកោះ និងនិរោធ(តំបន់បុរីប៉េង ហួត បឹងស្នួរ)។
១២. បឹងកេងកង៖ សង្កាត់បឹងកេងកង១ និង២, អូឡាំពិក, ទំនប់ទឹក និងទូលស្វាយព២ ។
១៣កំបូល៖ សង្កាត់កំបូល, ឪឡោក , ភ្លើងឆេះរទេះ, បឹងធំ, ប្រទះឡាង , កន្ទោក(លើកលែងភូមិកន្ទោកជើង) និងឆ្នេរ (លើកលែងភូមិទូលលៀប)៕